• 2019-11-16 01:00:00
  • កីឡា​ផ្សេង​ៗ

គ្រូ​ជម្រើស​ជាតិ​សីដក់​កម្ពុជា​ បាន​បច្ចេកទេស​ និង​តិចនិក​ថ្មីៗ​ច្រើន​ក្រោយ​ឆ្លងកាត់​វគ្គ​សិក្សា​ខ្លី​

  • 2019-11-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​កីឡា​សីដក់​កម្ពុជា​ ថា​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ច្រើន​ ដើម្បី​ត្រៀម​បង្ហាត់​សិស្ស​ក្រោយ​ឆ្លងកាត់​វគ្គ​សិក្សា​ខ្លី​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​គ្រូ​ឧបទេស​ជំនាញ​មក​ពី​ក្រៅ​ប្រទេស។​

លោក​ ជាតិ ខេមរា
ទិដ្ឋភាពពេលសិក្សា

លោក​ ជាតិ​ ខេមរា​ គ្រូ​សីដក់​ និង​ជា​សិក្ខាកាម​សិក្សា​មួយ​រូប​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​សិក្សា​រយៈពេល​៥ថ្ងៃ​កន្លង​ទៅ​នេះ​ គឺ​ពិត​ជា​ល្អ​ និង​បាន​ផ្ដល់​ចំណេះដឹង​ដល់​លោក​បាន​ច្រើន​មែន​ ហើយ​ប្លែក​ពី​វគ្គ​មុន​ថែម​ទៀត​ផង។​

រូបភាពសហព័ន្ធ

គ្រូ​ខាង​លើ​នេះ​បន្ត​ថា​ វគ្គ​សិក្សា​មុន​គឺ​គេ​ផ្ដោត​លើ​ការ​ប្រកួត​ផ្ទាល់​ ប៉ុន្តែ​លើក​នេះ​គ្រូ​ឧបទេស​ជើងចាស់​មក​ពី​ថៃ​ផ្ដោត​លើ​ទ្រឹស្ដី​ ការ​ដឹកនាំ​ក្រុម​ ការ​បង្ហាត់​សិស្ស។​ ក្រោយ​ឆ្លងកាត់​វគ្គ​នេះ​គឺ​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​លើ​ការ​បង្ហាត់​បង្រៀន​សិស្ស​ បង្ហាត់​យ៉ាងណា​ឲ្យ​សិស្ស​មាន​កម្លាំង​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សិស្ស​មាន​បច្ចេកទេស​លឿន​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សិស្ស​មាន​ភាព​វ័យ​ឆ្លាត​ និង​ចេះ​ប្រើ​តិចនិក​ក្នុង​ការ​លេង​ជា​ដើម។​

ទិដ្ឋភាពថ្ងៃបិទវគ្គ

តាម​រយៈ​ចំណេះ​ដឹង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នេះ​ គ្រូ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​នឹង​ជឿជាក់​ថា​សិស្ស​របស់​ខ្លួន​នឹង​មាន​សមត្ថភាព​ប្លែក​ ហើយ​កើន​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​ពី​សិក្ខាកាម​ដែល​ជា​គ្រូ​បាន​រៀន​នេះ។​ ទន្ទឹម​និង​នេះ​លោក​មាន​ផែនការ​ថ្មី​ វិធីសាស្ត្រ​ផ្សេងៗ​ត្រូវ​បង្រៀន​កីឡាករ​ កីឡា​ជម្រើស​ជាតិ​រួច​ហើយ​ផង​ដែរ។​

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​សីដក់​អន្តរជាតិ​កម្រិត១​ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​ដែល​ចាប់​ពី​ថ្ងៃទី១​ ដល់​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ចំពោះ​គ្រូឧបទេសក្នុង​វគ្គ​នេះ​គឺ​មក​ពី​ប្រទេស​ថៃ​ ដែល​ជា​គ្រូ​ជម្រើស​ជាតិ​ និង​គ្រូ​ប្រចាំ​ក្លឹប​នានា​ទីនោះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី