• 2019-11-08 02:58:28
  • កីឡា​ផ្សេង​ៗ

ជេសា​ ខាន់៖​ ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​ឈ្នះ​មេដាយ​មាសជូន​កម្ពុជា​នៅ​ស៊ីហ្គេម​

  • 2019-11-08 02:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​កីឡា​ជឺជីតស៊ូ​របស់​កម្ពុជា​ ជេសា​ ខាន់​ ថា​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​ប្រជែង​យក​មេដាយ​មាស​ជូន​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។​

ជេសា ពេលឈ្នះមេដាយមាសថ្មីៗនេះ និងឡើងខ្សែក្រវាត់ត្នោត

បើតាម​ការ​ឲ្យ​ដឹង​ពី​ ជេសា​ ខាន់​ ថា​ចំពោះ​ការ​ហ្វឹកហាត់​វិញ​នោះ ​ខ្លួន​ធ្វើ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ និង​មាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​នៅ​ឯ​អាមេរិក​ មិន​ចាំ​តែ​ដល់​ពេល​ត្រូវ​ប្រកួត​ទើបបាន​ហ្វឹកហាត់​នោះ​ទេ​ពោល​ហាត់​ជា​និច្ច។​

ជេសា និងក្រុមគ្រួសារ

សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ ​ជើង​ខ្លាំង​ខាង​ឃ្លេ​រូប​នេះ​បន្ថែម​ទៀត​ថា ​កញ្ញា​មាន​ទំនុក​ខ្ពស់​លើ​ខ្លួន​ឯង​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ ហើយ​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ​ព្រោះ​ចង់​ឈ្នះ​មេដាយ​មាស​១គ្រឿង​ទៀត​ជូន​ប្រទេស​កម្ពុជា។​ ជេសា​ ខាន់​ នឹង​មក​ដល់​កម្ពុជា​ចន្លោះ​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ។​

ជេសា ពេលឈ្នះមេដាយមាស Asean Games 2018

កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ហើយ​សម្រាប់​ប្រភេទ​កីឡា​ជឺជីតស៊ូ​ ក៏​នឹង​ត្រូវ​ចូលរួម​ប្រជែង​មេដាយ​នៃ​កម្មវិធីកីឡាកម្រិតស៊ាន​មួយ​នេះ​ដែរ។ ជេសា ខាន់​ ជា​ម្ចាស់​មេដាយ​មាស​ កីឡា​អាស៊ី​(Asean Games)​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ជា​ម្ចាស់​មេដាយ​កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី