• 2019-10-30 02:51:15
  • កីឡា​ផ្សេង​ៗ

សហព័ន្ធតេក្វាន់ដូ​ ITF​ នឹង​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៨ ​វិច្ឆិកា​ ២០១៩​

  • 2019-10-30 02:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ នឹង​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ពេល​ខាង​មុខ​នេះ​ ជា​ការ​ប្រកួត​ដើម្បី​ឲ្យ​ក្លឹប​ រួម​ទាំង​កីឡាករ​គ្រប់​រូប​ត្រៀម​ខ្លួន​បាន​ល្អ​ក្នុង​ការ​ចូលរួម។​

បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ លើ​ហ្វេសបុក​ផេក​ បាន​បញ្ជាក់​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​នេះ​គឺ​មាន​រយៈពេល​៤ថ្ងៃ​ ចាប់​ពី​ចុង​ខែ​វិច្ឆិកា​ ពី​ថ្ងៃ​ទី២៨​ ដល់​ថ្ងៃ​ទី១​ ខែ​ធ្នូ​ ២០១៩​ ទើប​បញ្ចប់។​ ក្នុង​ការ​ប្រកួត​នោះ​មាន​៤វិញ្ញាសា​ធំៗ​ ទី១​ វិញ្ញាសា​មេគុន​ ទី២​ វិញ្ញាសា​បច្ចេកទេស​ពិសេស​ ទី៣​ វិញ្ញាសា​សម្ដែង​បច្ចេកទេស​ការពារ​ខ្លួន​ជា​ក្រុម​ និង​ទី៤​ វិញ្ញាសា​ប្រយុទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់