• 2019-09-17 07:55:00
  • កីឡា​ផ្សេង​ៗ

កីឡាករ​ហ្គេម​ម្នាក់​សង្ហាមិន​ចាញ់ Idol ឡើយ តែ​គួរ​ឲ្យ​ស្ដាយ​រឿង​ម្យ៉ាង

  • 2019-09-17 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ជា​អ្នក​លេង​ហ្គេម​អាជីព​ដែល​ទទួល​បាន​ពាន​ជា​ច្រើន​នោះ​ទេ បុរស​​វ័យ​ក្មេង​រូប​នេះ​ថែម​ទាំង​មាន​រូប​សម្បត្តិ​សង្ហា​មិន​ចាញ់​តារា​ឡើយ។

អ្នក​លេង​ហ្គេម​អាជីព​ តាំង​ពី​ដើម​មក​មិន​ត្រូវ​បាន​​មនុស្ស​គ្រប់​គ្នា​វាយ​តម្លៃ​ខ្ពស់​ឡើយ បើ​និយាយ​ពី​ការងារ​របស់​ពួក​គេ។ ដ្បិត​មនុស្ស​គ្រប់​គិត​ថា​ នេះ​គឺ​ជា​ការងារ​មួយ​ដែល​មិន​ច្បាស់លាស់ ហើយ​មាន​ភាព​យូរ​អង្វែង។ យ៉ាងណាក្ដី អ្នក​លេង​ហ្គេម​អាជីព​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ពួក​គេ​ក៏​ជា​កីឡាករ ដូច​ជា​កីឡាករ​បាល់​ទាត់​ដែរ គឺ​ត្រូវ​ចូលរូម​ប្រកួត​ជម្រុះ​ច្រើន​ជុំ​ដូច​គ្នា ហើយ​ប្រាក់​រង្វាន់​ពេល​ឈ្នះ​ពាន​ម្ដង​ៗ​ក៏​ក្រាស់ក្រែល​មិន​ចាញ់​កីឡាករ​ផ្សេង​ៗ​ដូច​គ្នា។

មុន​នេះ​បន្តិច កីឡាករ Esport មក​ពី​កូរ៉េ​ Jin Sung Joon បាន​ល្បី​រន្ទឺ​ដោយ​សា​រ​តែ​រូប​សម្បត្តិ​ដ៏​ទាក់ទាញ​របស់​ខ្លួន​ពេល​កំពុង​ប្រកួត​ក្នុង​ហ្គេម League of Legends។ ទោះ​បី​ជា​ជនជាតិ​កូរ៉េ​មែន​ពិត តែ​ដោយ​សារ​តែ​ទេពកោសល្យ​ដ៏​លេច​ធ្លោ​របស់​ខ្លួន ប្រុស​ស្អាត​កើត​ឆ្នាំ​១៩៩៥ កំពុង​ប្រកួត​ឲ្យ​ក្រុម​ប្រទេស​ចិន​វិញ ដោយ​ត្រូវ​បាន​ Team WE ប្រទេស​ចិន​ទិញ​កាល​ពី​ឆ្នាំ​មុន។

ភាព​សង្ហារបស់ ប្រុស​ស្អាត​វ័យ​២៤​ឆ្នាំ បាន​ជួយ​ឲ្យ​លោក​ក្លាយ​ជា​កីឡាករ​ហ្គេម​តែ​មួយ​គត់​ដែល​មាន​មុខ​ក្នុង​តារាង​ប្រុស​ស្អាត​បំផុត​ទាំង​១០០​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៩​នេះ។

យ៉ាងណាក្ដី មនុស្ស​ស្រី​ជា​ច្រើន​បាន​ខក​ចិត្ត​នៅ​ពេល​ដឹង​ថា Sung Joon បាន​មាន​មិត្ត​ស្រី​រួច​ហើយ ហើយ​បាន​ស្រលាញ់​គ្នា​២​ឆ្នាំ​​ហើយ​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី