• 2019-08-27 07:11:14
  • កីឡា​ផ្សេង​ៗ

អនុ​ប្រធាន​សហព័ន្ធ​សូហ្វតេនីស​កម្ពុជា​ ជឿជាក់​លើ​សមត្ថភាព​អត្តពលិក​របស់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ហ្វីលីពីន​

  • 2019-08-27 07:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធាន​សហព័ន្ធ​ស៊ូហ្វតេនីស​កម្ពុជា​ ឯកឧត្ដម​ ជា​ ប៊ុនហេង​ ជឿជាក់​លើ​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ ថា​នឹង​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ព្រឹត្តិការណ៍​ The 1st Asian University Soft Tennis Championship និង The 1st Asian Junior Soft Tennis Championship 2019​ នា​ប្រទេស​ហ្វីលីពីន​ ចុង​ខែ​សីហា​នេះ។​

រូបភាពអង្គភាពកីឡាក្រសួងមហាផ្ទៃ

ឯកឧត្ដម​ លើក​ឡើង​មុន​ពេល​ចេញ​ដំណើរ​យប់​មិញ​នេះ​ថា​ មិន​ចង់​បញ្ជាក់​ថា​ក្រុម​កីឡាករ​ កីឡា​ការិនី​របស់​សហព័ន្ធ​ដែល​បញ្ចូល​ទៅ​ទាំង​២០​នាក់​នេះ​ នឹង​ឈ្នះ​មេដាយ​ប៉ុណ្ណេះ​ ឬ​ប៉ុណ្ណោះ​គ្រឿង​នោះ​ទេ​ ចាំ​ពេល​បាន​ចាំ​និយាយ​តែ​ម្ដង​ ជាក់​ស្ដែង​ដូច​កីឡា​ប៊ូលីស​ដែល​ទើប​បញ្ចប់​នៅ​ចិន​អញ្ចឹង។​

រូបភាពអង្គភាពកីឡាក្រសួងមហាផ្ទៃ

អនុប្រធាន​រូប​នេះ​បន្ថែម​ទៀត​ថា​ ប៉ុន្តែ​កន្លង​មក​ចំពោះ​កីឡា​ករ​ ឬ​កីឡា​ការិនី​ស៊ូហ្វតេនីស​របស់​លោក​តែងតែ​ធ្វើ​បាន​ល្អ​ មិន​ថា​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​ កម្រិត​ពិភពលោក​នោះ​ទេ​ ពោល​អាច​រក​មេដាយ​ជា​និច្ច។​ ទន្ទឹម​និង​នេះ​ ក្រុម​កីឡាករ​ កីឡា​ការិនី​ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការ​ខាង​លើ​នេះ​គឺ​បាន​ហ្វឹកហាត់​បាន​ល្អ​ ហាត់​ត្រៀម​រួចរាល់​តែ​ម្ដង។​

រូបភាពអង្គភាពកីឡាក្រសួងមហាផ្ទៃ

រំលឹក​ដែរ​ សហព័ន្ធ​ស៊ូហ្វតេនីស​កម្ពុជា​ បាន​បញ្ចូល​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ចំនួន​២០នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​២ផ្សេង​គ្នា​ The 1st Asian University Soft Tennis Championship និង The 1st Asian Junior Soft Tennis Championship 2019​ កាល​ពី​យប់​មិញ​នេះ​ហើយ។​ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៦​ ដល់​ ៣១​ សីហា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី