- 2019-08-20 07:26:05
- កីឡាផ្សេងៗ
តូចៗទេ ប៉ុន្តែបង្ហាញស្នៀតការពារខ្លួន ដោយភាពអង់អាចក្លាហាន
- 2019-08-20 07:26:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូចៗទេ ប៉ុន្តែបង្ហាញស្នៀតការពារខ្លួន ដោយភាពអង់អាចក្លាហាន
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំការប្រកួតស្នៀតការពារខ្លួនលើកទី១ ដោយមានកីឡាករ កីឡាការិនីតូចៗ រួមនិងឈុតធំចូលរួមប្រជែងគ្នាយកជ័យជម្នះកាលពីល្ងាចថ្ងៃអាទិត្យទី១៨ សីហា ២០១៩កន្លងទៅ។
ជាការប្លែកអារម្មណ៍មួយផងដែរ ដោយសារតែមានកីឡាករ កីឡាការិនីតូចៗក៏ចូលរួមការប្រកួតនេះ ដែលពេលខ្លះធ្វើត្រូវ ពេលខ្លះធ្វើយឺត ប៉ុន្តែពួកគេនៅតែខំប្រឹងប្រែងបង្ហាញ និងបញ្ចេញស្នាមញញឹមជានិច្ច។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលសហព័ន្ធរៀបចំការប្រកួតបង្ហាញស្នៀតការពារខ្លួននេះឡើង។ ការប្រកួតនេះដែរ ជាការចាប់ផ្ដើមនៃការរៀបចំការប្រកួតផ្សេងៗរបស់សហព័ន្ធ ដើម្បីទទួលបានបទពិសោធការរៀបចំ និងជាការសម្លឹងរកមើលកីឡាករឆ្នើមផងដែរ។ នៅជំហានបន្ទាប់ទៀតនោះ ជាពិសេសនៅចុងឆ្នាំ២០១៩នេះ សហព័ន្ធនឹងរៀបចំការប្រកួតឲ្យធំជាងនេះទៅទៀត។
គ្រូបង្វឹកខាងលើនេះលើកឡើងទៀតថា ចំពោះការប្រកួតប្រជែងលើកដំបូងរបស់កីឡាករ កីឡាការិនីក្នុងពេលនោះ គឺឈុតធំធ្វើបានល្អរហូតដល់ ៦៥% ចំណែកផ្នែកតូចៗបានប្រហែល៥០%ផងដែរ។ ចំណុចខ្វះខាតនោះលោកមើលឃើញថា កីឡាករមួយចំនួនបង្ហាញដោយមិនសូវមានល្បឿន និងមិនសូវមានកម្លាំង។ ល្បឿននៅយឺត ខណៈដៃគូប្រកួតជាមួយមិនសូវស៊ីចង្វាក់គ្នា ប៉ុន្តែសរុបជារួមបានល្អហើយ ទោះជាលើកទី១ក៏ដោយ។
រំលឹកដែរថា ពិធីប្រកួតបង្ហាញស្នៀតការពារខ្លួននៃកីឡាហាប់គីដូ លើកទី១នេះ ធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ ខែសីហា ២០១៩ នៅដំបូលអគារសូហ្វតេនីស។ កីឡាករ កីឡាការិនីដែលចូលរួមក្នុងកម្មវិធីនេះមាន៥ក្លឹប និងសរុបកីឡាករទាំងអស់ប្រហែលជាង ៦០នាក់៕
វីដេអូ៖