- 2019-08-20 04:01:25
- កីឡាផ្សេងៗ
តោះ! ទស្សនាការទទួលយ៉ាងកក់ក្ដៅ ពីប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃដល់អត្តពលិកមកពីចិន
- 2019-08-20 04:01:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទស្សនាការទទួលយ៉ាងកក់ក្ដៅ ពីប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃដល់អត្តពលិកមកពីចិន
ចន្លោះមិនឃើញ
ល្ងាចម្សិលមិញនេះ កីឡាករ កីឡាការិនីចំនួន៤៨រូប ដែលជាជើងហោះហើរចុងក្រោយ នៃអង្គភាពកីឡាក្រសួងមហាផ្ទៃបានវិលមកដល់កម្ពុជាអស់ហើយ បន្ទាប់ពីបានចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាប៉ូលីសពិភពលោកលើកទី១៨ នៅឯប្រទេសចិន។
ឯកឧត្ដម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពិតជាមានមោទនភាពណាស់ចំពោះអង្គភាពដែលទទួលបានជោគជ័យខ្លាំងបែបនេះ នៃការចូលរួមប្រកួតជើងឯកពិភពលោកកីឡាប៉ូលីសលើកទី១៨ ដែលធ្វើឡើងនៅប្រទេសចិន។
អ្នកជំនាញខាងកីឡាខាងលើនេះបន្ថែមទៀតថា ចន្លោះពីឆ្នាំ១៩៧០-១៩៧៥ កម្ពុជាធ្លាប់ចូលរួមកម្មវិធីប៉ូលីសនេះដែរ ដោយកាលនោះអត្តពលិក៤០-៥០នាក់ ប៉ុន្តែឈ្នះមេដាយតែ២គ្រឿងប៉ុណ្ណោះគឺ ប្រាក់១ និងសំរឹទ្ធ។ ចាប់ពីពេលនោះមកកីឡាប៉ូលីសកម្ពុជាខានចូលរហូតបច្ចុប្បន្ន ទើបតែលើកទី១៨នេះទេ ដែលមានឱកាសបានចូលលេងជាថ្មី ហើយទទួលបានជោគជ័យយ៉ាងធំធេងបែបនេះ។
ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ទៀតថា អង្គភាពនឹងខំប្រឹងអភិវឌ្ឍន៍កីឡាទាំងនេះបន្ថែមទៀតឲ្យរឹតតែមានគុណភាព និងលទ្ធផលល្អ ជាពិសេសទៀតនោះនៅតែអាចឈរលេខ១ដដែលនៃកម្មវិធីកីឡាជាតិលើកទី៣ (National Games) ខាងមុខ។ .
រំលឹកដែរថា អង្គភាពកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនអត្តពលិកទាំងអស់ចំនួន៩៦រូប ដែលត្រូវជា ១២ប្រភេទកីឡា ទៅចូលរួមប្រកួតប្រជែងជើងឯកពិភពលោកកីឡាប៉ូលីសលើកទី១៨ នៅឯប្រទេសចិន កាលពីថ្ងៃទី៨ ដល់ ១៨ ខែសីហា ២០១៩ ទើបបញ្ចប់។ ក្នុងនោះប៉ូលីសកម្ពុជាឈ្នះបានមេដាយចំនួន ៤៦គ្រឿង មាស១៨ ប្រាក់១៧ និងសំរឹទ្ធ១១៕
វីដេអូ៖