• 2019-06-10 06:43:52
  • កីឡា​ផ្សេង​ៗ

ស្ដេច​លើ​ទី​លាន​ដី​ក្រហម​ Nadal លើក​ពាន​ French Open លើក​ទី​១២

  • 2019-06-10 06:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ French Open ជា​លើក​ទី​១២​ក្នុង​អាជីព​វាយ​កូន​បាល់​របស់​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ​ Dominic Thiem កាល​ពី​ម្សិល​មិញ។​

ការ​ប្រកួត​នៅ​ទឹកដី​បារាំង​ស្ដេច​វាយ​កូន​បាល់​លើ​ទី​លាន​ដី​ក្រហម​រូប​នេះ​បាន​ប្រើ​ពេលវេលា​៤​សិត​ដើម្បី​យក​ឈ្នះ​ Dominic មក​ពី​ប្រទេស​អូទ្រីស​ដោយ​លទ្ធផល៦-៣ ៥-៧ ៦-១ និង​ ៦-១​​។ កីឡាករ​កាន់​ចំណាត់​ថ្នាក់​លេខ​២​ពិភពលោក​រូប​នេះ​គឺ​ជា​ជើង​ឯក​ចាស់​កាល​ពី​ឆ្នាំ​ទៅ​ និង​នៅ​ឆ្នាំ​២០១៧។

Nadal ឈ្នះ​ French Open លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៥ រួច​បន្ត​ឈ្នះ​ ជា​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ​២០១៩​នេះ។​ ក្រៅ​ពី​នោះ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​ Grand Slam ធំ​ៗ​ផ្សេង​ទៀត​ដែរ​ដូចជា​ Australian Open ម្ដង, Wimbledon ​២ដង​ និង​ US Open ៣​ដង៕

ប្រភព៖ Tennis អត្ថបទ៖ រ័ត្ន

មតិយោបល់