• 2019-05-19 02:23:54
  • កីឡា​ផ្សេង​ៗ

លេខ​១​លើ​លោក​ Jones ឈ្នះ​កីឡាការិនីខ្មែរ Cassie បន្តឈ្នះមេដាយមាសពិភពលោកយប់មិញ​

  • 2019-05-19 02:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​ម្ចាស់​ផ្ទះ​អង់គ្លេស​​ Jade Jones បាន​ឈ្នះ​មេដាយ​មាស​​ពី​ការ​ប្រកួត​តេក្វាន់ដូ​ជើង​ឯក​ពិភព​លោក​នៅ​ទី​ក្រុង​ Manchester បន្ទាប់​ពី​​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​គ្រប់​ការ​ប្រកួត។

កីឡា​ការិនី​កម្ពុជា Cassie Tubbs បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​ការ​ប្រកួត​​ដោយ​បាន​ផ្តួល​កីឡា​​ការិនី​ក្រិក​​ Nashi Lindo ដោយ​ពិន្ទុ​ ១០-៧ នៅ​វគ្គ​​៦៤​នាក់​​ជុំ​ដំបូង​ដើម្បី​ឡើង​ទៅ​វគ្គ​៣២​នាក់​​​ជួប​ជើង​ខ្លាំង​អង់គ្លេស​ Jade Jones។ ថ្វី​បើ​បេក្ខភាព​សរុប​ទាំង​អស់​៧៤​នាក់​មក​ពី​ទូទាំង​ពិភព​លោក​​​សម្រាប់​​សារ​វិញ្ញាសា​ទម្ងន់​៥៧​គីឡូក្រាម​នេះ ប៉ុន្តែ​កីឡា​ការិនី​អង់គ្លេស​នេះ​ឈរ​ចាំ​វគ្គ​៣២​នាក់។

កីឡាការិនី​អង់គ្លេស Jade Jones (រូបថត៖ World Taekwando Media)

នៅ​វគ្គ​៣២​នាក់​ Jade Jones បាន​យក​ឈ្នះ​កីឡា​ការិនី​កម្ពុជា Cassie Tube ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ​​ ២៣-៣​ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​១៦​នាក់​​​ដែល​វគ្គ​នេះ​នាង​ផ្តួល​​កីឡា​ការិនី​ឆាយនិសតៃប៉ិ​ Lo Chia Ling ដោយ​ពិន្ទុ​ ១៧-២។ ឡើង​ទៅ​វគ្គ​៨​នាក់​ Jones បាន​បន្ត​ឈ្នះ​កីឡា​ការិនី​អ៉ីរ៉ង់​ Parisa Javadi ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ​ទៀត​ ៣០-៣ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​៤​នាក់​ចុង​ក្រោយ​ Jade Jones បាន​បំបាក់​ជើង​ខ្លាំង​កាណាដា​ Skylar Pard ដោយ​ពិន្ទុ​ ១៨-១២ និង​បន្ត​​យក​ឈ្នះ​កីឡា​ការិនី​ម្ចាស់​ដើម​ក្បាច់​គុន​កូរ៉េ​ខាង​ត្បូង​ Lee Ah-reum នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដោយ​ពិន្ទុ​ ១៤-៧​ ដើម្បី​ទទួល​បាន​​មេដាយ​មាស​កម្រិត​ពិភព​លោក​តែ​ម្តង។ វិញ្ញាសា​នេះ​អង់គ្លេស​ Jones ឈ្នះ​មេដាយ​មាស​ កូរ៉េ​ខាង​ត្បួង​ Lee Ah-reum ឈ្នះ​មេដាយ​​ប្រាក់​ កាណាដា​ Skylar Par និង​ចិន Zhou Lijun ឈ្នះ​មេដាយ​សំរឹទ្ធ​ស្ទួន។

Jade Jones ពេល​ត្រូវ​បាន​បំពាក់​មេដាយ (រូបថត៖ World Daekwando Media)

បើ​និយាយ​ពី​ការិនី​​អង់គ្លេស​ Jade Jones ជា​ជើង​ខ្លាំង​លំដាប់​លេខ​១​លើ​លោក​នា​ពេល​បច្ចុប្បន្ន។ នាង​ជា​ម្ចាស់​មេដាយ​មាស​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​២​សម័យ​កាល​គឺ​ឆ្នាំ​២០១២​នៅ​ទី​ក្រុង​ឡុងដ៍​ និង​ឆ្នាំ​២០១៦​នៅ​ទី​ក្រុង​ Rio De Janeiro។ គិត​ពី​ឆ្នាំ​២០១៣​ដល់​២០១៨​ ​កីឡា​ការិនី​រូប​នេះ​​ធ្លាប់​ឈ្នះ​​មេដាយ​មាស​ជា​ជើង​ឯក​ពិភព​លោក​​៦​ដង​ ឈ្នះ​មេដាយ​ប្រាក់​​៥​ដង​ និង​ឈ្នះ​មេដាយ​សំរឹទ្ធ​​២​ដង។ បើ​និយាយ​ពី​ជើង​ឯក​ទ្វីប​អឺរ៉ុប​​ជា​ជើង​ឯក​​មេដាយ​មាស​២​ដង​ មេដាយ​ប្រាក់​​១​ដង​ និង​មេដាយ​សំរឹទ្ធ​២​ដង៕ ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី