• 2019-03-23 16:51:14
  • កីឡា​ផ្សេង​ៗ

កីឡា​ហាប់គីដូ​ លើក​ទិសដៅ​៦ចំណុច​សម្រាប់​អភិវឌ្ឍន៍​ឆ្នាំ​២០១៩​

  • 2019-03-23 16:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​ហាប់គីដូ​ រៀបចំ​ធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​ របស់​ខ្លួន​ និង​លើក​ទិសដៅ​៦ចំណុច​ធំៗ​ ដើម្បី​អនុវត្តន៍​ក៏​ដូច​ជា​ពង្រីក​ផ្សព្វផ្សាយ​បន្ថែម​សម្រាប់​ឆ្នាំ​ថ្មី​នាថ្ងៃ​ម្សិលមិញ​នេះ​នៅ​ពហុកីឡដ្ឋានជាតិ។​

សកម្មភាពម្សិលមិញ​

បើ​តាម​លោក​ គង់ចាន់​ ធីណា​ អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ចាស់​ ២០១៨​ កន្លង​ទៅ​នេះ​ សហព័ន្ធ​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​មាន​ដូច​ជា​ចូលរួម​សកម្មភាព​កីឡា​ផ្សេងៗ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចូលរួម​សកម្មភាព​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ក្រៅ​ពី​នេះ​ បើក​វគ្គ​បណ្ដុះបណ្ដាល​ បង្កើត​ក្លឹប​ថ្មីៗ​ ពង្រឹង​សមត្ថភាព​គ្រូ​បង្គោល​ ចែក​វិញ្ញាបនបត្រ​ និង​បង្កើន​ទំនាក់ទំនង​ទាំង​ថ្នាក់​ជាតិ​ អន្តរជាតិ​ជា​មួយ​ស្ថាប័ន​ផ្សេង​ផង​ដែរ។​

សកម្មភាពម្សិលមិញ​

​អគ្គលេខាធិការ​ និង​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ ទិសដៅ​៦ចំណុច​ធំៗ​សម្រាប់​ឆ្នាំ​២០១៩​ នេះ​រួម​មាន៖​

  • សហព័ន្ធ​នឹង​ខិតខំ​ទំនាក់ទំនង​ និង​បង្កើត​ក្លឹប​នៅ​តាម​រាជធានី​ខេត្ត​បន្ថែម​

  • រៀបចំ​បណ្ដុះបណ្ដាល​ថ្នាល​បន្ថែម​ទៀត​

  • បង្កើន​ការ​ផ្សព្វផ្សាយ​កីឡា​ហាប់គីដូ​ឲ្យ​ទូលំទូលាយ​

  • ជួយ​ពង្រឹង​បច្ចេកទេស​គ្រូ​បង្គោល​តាម​ក្លឹប​

  • បង្កើន​ទំនាក់ទំនង​ជា​មួយ​ស្ថាប័ន​រដ្ឋ​ ឯកជន ​អង្គការ​ជាតិ​ និង​អន្តរជាតិ​

  • នឹង​ព្យាយាម​បង្កើន​ឲ្យ​មាន​ការ​ប្រកួត​ជើងឯក​ និង​ពាន​រង្វាន់​ផ្សេងៗ​

សកម្មភាពម្សិលមិញ​

បញ្ជាក់​ផង​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ធ្វើ​កម្មវិធី​មហាសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​ឆ្នាំ​ថ្មី​នេះ​កាល​ពី​ម្សិលមិញ​នៅ​លើ​ដំបូល​អគារ​សូហ្វតេនីស​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់