• 2019-03-04 08:13:22
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រកួត​ចំនួន​២ដង​នៅ​ឆ្នាំ​២០១៩​នេះ​

  • 2019-03-04 08:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ ថា​នឹង​រៀបចំ​ការ​ការ​ប្រកួត​ចំនួន​២ដង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ទី១​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង​មួយ​ទៀត​នោះ​គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ។​

កម្មវិធីមហាសន្និបាត

ថ្លែង​ឲ្យ​ដឹង​ក្នុង​កម្មវិធី​មហាសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ចាស់​ និង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​ខាង​លើ​លើក​ឡើង​ថា​ សម្រាប់​ទិសដៅ​ឆ្នាំ​ថ្មី​នេះ​គ្រោង​នឹង​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ច្រើន​​នៅ​រាជធានី-ខេត្ត។​ ដើម្បី​ងាយ​ស្រួល​ដល់​កីឡាករ​ហ្វឹកហាត់​ក្នុង​ការ​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ។​

កម្មវិធីមហាសន្និបាត

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ នឹង​ខំ​ប្រឹងប្រែង​ប្រមូល​ធនធាន​កីឡាករ​ដែល​មាន​សក្ដានុពល​ផ្សេងៗ​ រួម​និង​បង្កើត​យុវជន​ថ្នាល​ដើម្បី​ត្រៀម​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣។​ ជា​ទិសដៅ​មួយ​ទៀត​នោះ​គឺ​ជំរុញ​ឲ្យ​មាន​ក្លឹប​ម៉ូតូ​ទឹក​កាន់​តែ​ច្រើន​ផង​ដែរ។​ ចំពោះ​បញ្ហា​ប្រឈម​មួយ​ចំនួន​នា​ពេល​កន្លង​មក​នោះ​ ដូច​ជា​កង្វះ​កីឡាករ​ កង្វះ​គ្រូ​ ជាង​មេកានិច​ផ្ទាល់​ខ្លួន​នោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​ស្នើ​​ទៅ​កាន់​ម្ចាស់​ឧបត្ថម្ភ​ចាស់​ក្លឹប​ Famigo Jetski​ ឲ្យ​បន្ត​ជួយ​ និង​បណ្ដុះបណ្ដាល​បន្ថែម។​

រំលឹក​ដែរ​ថា​ កម្មវិធី​មហាសន្និបាត​ និង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ម្សិលមិញ​របស់​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាប់​និង​ពហុដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី