• 2019-01-11 05:04:25
  • កីឡា​ផ្សេង​ៗ

នៅ​ចាញ់​គេ​ឆ្ងាយ!​ គិត​មក​ដល់​ពេល​នេះ​សំឡេង​បោះឆ្នោត​ឲ្យ​អ្នកស្រី​ កែ​ ឡេង​ នៅទាប

  • 2019-01-11 05:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​គាំទ្រ​អ្នក​ស្រី​ កែ​ ឡេង​ ឲ្យ​ជាប់​ក្នុង​កម្មវិធី​អត្តពលិក​ឆ្នើម​តំណាង​ឲ្យ​កីឡា​ប៉េតង់​ពិភពលោក​ ដែល​ត្រូវ​ប្រកួត​ប្រកួតប្រជែង​ជា​មួយ​​អត្តពលិក​​​​២៤​ប្រភេទ​កីឡា​​ផ្សេង​ទៀត។​ គិត​ដល់​ពេល​នេះ​សំឡេង​បោះឆ្នោត​របស់​អ្នក​ស្រី​ទើប​ទទួល​បាន​​ជាង​១៧០០សំឡេង ប៉ុណ្ណោះ​ វា​នៅ​ចាញ់​ពី​ប្រភេទ​កីឡា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​គេ​ទទួលបាន​រហូត​ដល់​​ជាង​ម៉ឺន​សំឡេង​​​ហើយ។​

អ្នកស្រី កែ ឡេង

ឯកឧត្ដម​ ស​ សុខា​ បាន​ឲ្យ​ដឹង​ថា​ ជា​រឿង​អស្ចារ្យ​ និង​មាន​កិត្តិយស​បំផុត​ដែល​សហព័ន្ធ​ប៉េតង់​ពិភពលោក​សម្រេច​ជ្រើសរើស​អ្នក​ស្រី​ កែ​ ឡេង​ របស់​កម្ពុជា​ ដើម្បី​តំណាង​ឲ្យ​កីឡា​មួយ​នេះ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ជា​មួយ​២៤​ប្រភេទ​ផ្សេង​ៗ​ទៀត​បែប​នេះ។​ នេះ​មោទនភាព​ខ្លាំង​បំផុត​ដែល​កម្ពុជា​មាន​វីរ​កីឡា​ការិនី​សមត្ថភាព​ខ្លាំង​លំដាប់​ពិភពលោក​។​ តាម​រយៈ​ការ​ជ្រើសរើស​ឲ្យ​ប្រកួត​តំណាង​បែប​នេះ​ហើយ​ ឯកឧត្ដម​សំណូមពរ​ដល់​មហាជន​ទាំង​អស់​ជួយ​លើក​ទឹក​ចិត្ត​ និង​ចូលរួម​បោះឆ្នោត​ទាំង​អស់​គ្នា​ ដើម្បី​ឲ្យ​អ្នក​ស្រី​បាន​ដណ្ដើម​ជា​អត្តពលិក​ឆ្នើម​ពិភពលោក​ឆ្នាំ​២០១៨​នេះ។​

មេដាយ និង​ពាន​រង្វាន់របស់​អ្នកស្រី​ កែ​ ឡេង
រូបភាព​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​

ការ​បោះឆ្នោត​ក្នុង​ជុំ​ទី១​នេះ​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី១៥​ ខែ​មករា​ ឆ្នាំ​២០១៩​​ដើម្បី​ជ្រើស​រើស​យក​​​១០​នាក់​​ចុង​ក្រោយ​បន្ត​​​ទៅ​​​វគ្គ​ទី២​​ដែល​ជាជុំ​ផ្តាច់​ព្រ័ត្រ​ ហើយ​ធ្វើ​ការ​បោះឆ្នោត​ជា​បន្ត​ទៀត​សម្រេច​ប្រកាស​អ្នក​ឈ្នះ​ថ្ងៃ​ទី៣១​ ខែ​ដដែល​នេះ​តែ​ម្ដង។​ ខាង​ក្រោម​នេះ​ជា​ Link​ ណែនាំ​ក្នុង​ការ​បោះឆ្នោត​ជូន​អ្នក​ស្រី​ កែ​ ឡេង៕​

ចូលរួម​​បោះ​ឆ្នោត​ឱ្យ​កីឡាការិនី​​ខ្មែរតំណាង​កីឡា​ប៉េតង់​ពិភពលោក​ក្លាយ​ជា​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៨

ចូល​រួម​បោះ​ឆ្នោត​ដល់​អ្នក​ស្រី កែ ឡេង សូម​ចូល៖ The Athlete of the Year 2018

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី