• 2019-01-10 12:10:20
  • កីឡា​ផ្សេង​ៗ

កែ ឡេង ជា​អត្តពលិក​ខ្មែរ​ទី​១​តំណាង​ប៉េតង់​អន្តរជាតិ​ប្រកួត​ពាន​អត្តពលិកឆ្នើមអន្តរជាតិ២០១៨

  • 2019-01-10 12:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរកីឡា​ការិនី​កម្ពុជា​អ្នក​ស្រី កែ ឡេង ត្រូវ​បាន​សហព័ន្ធ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កម្ពុជា ព្រម​ទាំង​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​​ជ្រើស​រើស​យក​កីឡា​ការិនី​ឆ្នើម​ផ្នែក​កីឡា​ប៉េតង់​អន្តរជាតិ​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨។

អ្នក​ស្រី កែ ឡេង ឈ្នះ​មេដាយ​មាស​ពិភព​លោក

ការ​ប្រកាស​ផ្លូវ​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ។ វីរនារី​ កែ ឡេង​​ បាន​ក្លាយ​ជា​កីឡា​ការិនី​ប៉េតង់​ឆ្នើម​បំផុត​លំដាប់​ពិភព​លោក​ បន្ទាប់​ពី​​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ សហព័ន្ធ​កីឡា​​​ប៉េតង់​ និង​ប៊ូល​កម្ពុជា​ និង​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​អន្តរជាតិ​សម្លឹង​មើល​ឃើញ​​កីឡា​ការិនី​ កែ ឡេង តែ​ម្នាក់​គត់​​ដែល​សម​បំផុត​ផ្នែក​កីឡា​នេះ។

ក្នុង​នាម​ជា​អត្តពលិក​ឆ្នើម​ផ្នែក​កីឡា​ប៉េតង់​ និង​ប៊ូល​កម្រិត​ពិភព​លោក វីរនារី​កម្ពុជា​ កែ ឡេង ត្រូវ​តំណាង​ឲ្យ​អត្តពលិក​ប៉េតង់​ និង​ប៊ូល​ទាំង​អស់​ទូទាំង​ពិភព​លោក​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​អត្តពលិក​ឆ្នើម​​កីឡា​ផ្សេង​ៗ​ទៀត។

អ្នក​ស្រី កែ ឡេង ឈ្នះ​មេដាយ​មាស​ពិភព​លោកកន្លង​មក

នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ដែល​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​អន្តរជាតិ​​​ជ្រើស​រើស​យក​អត្តពលិក​កម្ពុជា​​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​កីឡា​ផ្សេង​ៗ​ទៀត ហើយ​នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​មាន​អត្តពលិក​ឆ្នើម​ចូល​រួម​ប្រកួត​ប្រជែង៕

សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី