• 2018-12-25 09:11:29
  • កីឡា​ផ្សេង​ៗ

កីឡា​ការិនី​ លីណា រក​ជំនាញ​ពិត​ប្រាក​សម្ងំ​រៀនពេទ្យនៅវៀតណាម​

  • 2018-12-25 09:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ​ឈឿង​ លីណា​ បាន​កំពុង​រៀន​ពេទ្យ​ជំនាញ «ឱសថការី»​​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ហើយ​ បន្ទាប់​ពី​ប្រឡូក​​ក្នុង​អាជីព​កីឡា​បាន​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។

កីឡាការិនី ឈឿង លីណា

លីណា បាន​ប្រាប់​ថា មិន​អាច​ចាប់​អាជីព​កីឡា​បាន​មួយ​ជីវិត​ឡើយ​។ នៅ​ពេល​វ័យ​ក្មេង​ និង​កម្លាំង​ពេញ​ល្អ​គឺ​អាច​ចាប់​អាជីព​បាន​ល្អ​ ប៉ុន្តែ​នៅ​ពេល​វ័យ​កាន់​តែ​ច្រើន ក៏​ថមថយ​ទៅ​តាម​វ័យ​ដែរ។ កីឡា​ការិនី​កម្ពុជា​រូប​នេះ​និយាយ​ថា ៖«ចង់​រក​គោលដៅ​មួយ​ឲ្យ​ច្បាស់​លាស់​ដើម្បី​ជាទី​ពឹង​អស់​មួយ​ជីវិត»។

កីឡា​ការិនី​កម្ពុជា​ដែល​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កំពុង​រៀន​ជំនាញ​«ឳសថការី»​នៅ​សាកល​វិទ្យាល័យ​ NTT ដែល​ជា​សាកលវិទ្យាសាល័យ​ឧសថ​សាស្ត្រ​​នៃ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ រហូត​ពេល​កញ្ញា​រៀន​បាន​រយៈ​ពេល​៣​ឆ្នាំ​កន្លះ​ហើយ​​​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ទើប​ចប់។

ពាក់​ព័ន្ធ​នឹង​កីឡា​វិញ ឈឿង លីណា បាន​ប្រាប់​ថា ការ​ហ្វឹកហាត់​នៅ​តែ​បន្ត​ ប៉ុន្តែ​នៅ​ខ្មែរ​​មិន​ដែល​ហៅ​​ឲ្យ​​នាង​ចូល​រួម​ប្រកួត​​ក្នុង​កម្មវិធី​អ្វី​សោះ​ ដូច្នេះ​​ទើប​បាន​ជា​ពេល​ខ្លះ​ហ្វឹកហាត់ ហើយ​ពេល​ខ្លះ​ក៏​អត់​ដែរ។​

ឈឿង លីណា ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ជា​ច្រើន​ដូច​ជា​កីឡា​ និង​ការ​ប្រកួត​ក្នុង​តំបន់​ ព្រម​ទាំង World Championship (Muju City) ​ដែល​ទទួល​បាន​មេដាយ​ជា​បន្ត​បន្ទាប់​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី