• 2018-12-24 08:13:04
  • កីឡា​ផ្សេង​ៗ

វេសឡាញ ​ប្រលង​ឡើង​ខ្សែ​ក្រវាត់​តេក្វាន់ដូរ ​ឱ្យ​សិស្ស​១៥០​នាក់​

  • 2018-12-24 08:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រៀន​វេសឡាញ ​បាន​បង្កើត​កម្មវិធី​ប្រកួត​ឡើង​ខ្សែ​ក្រវាត់​តេក្វាន់ដូរ ​ឱ្យ​សិស្ស​ចំនួន​១៥០​នាក់ ​មាន​៦​កម្រិត ​ទូទាំង​​១០​សាខា​នៅ​រាជ​ធានី​ភ្នំពេញ។

កីឡាករ ​របស់​ក្លឹប​តេក្វាន់ដូ ​ទាំង​១០​សាខា ​នៃ​សាលា​រៀន​វេសឡាញ​ និង​សាលា​រៀន​ណត្សឡាញ​ ដែល​ត្រូវ​ចូល​រួម​ប្រឡង​ដំឡើង​ខ្សែក្រវាត់​ នៅ​សាលា​រៀន​វ៉េស្ទឡាញន៍​សាខា​ច្បារអំពៅ​នេះ​មាន​លំដាប់​អាយុ​ចន្លោះ ​ ពី​៩​ឆ្នាំ ​ដល់​១៩​ឆ្នាំ ​និង​ជា​សិស្ស​ ដែលប​ច្ចុប្បន្ន ​កំពុង​សិក្សា​នៅ​ក្នុង​សាលា​នេះ​។ ការ​ប្រលង​នេះ ត្រូវ​បាន​អនុវត្ត​តាម ​រូបមន្ត ​ការ​ហ្វឹកហាត់​រយៈ​ពេល​កំណត់ ​ដែល​រួមមាន ​ចំនួន​ ៦​កម្រិត។ ជា​លទ្ធផល​នៃ​ការ​ប្រកួត​នេះ គឺ

. ​ពី​ខ្សែ​ក្រវាត់​ស ទៅ​លឿង ​១០៤​នាក់ ​ធ្លាក់​១៥​នាក់ ​និង​ជាប់​៨៩​នាក់

. លឿង ទៅ បៃតង ​២៣​នាក់ ​ធ្លាក់​៣​នាក់ ​និង​ជាប់​២០​នាក់

. បៃតង ទៅ​ខៀវ ​១៥​នាក់ ​ជាប់​ទាំង​១៥​នាក់

. ខៀវ ទៅ​ត្នោត ​៣​នាក់ ជាប់​ទាំង​៣​នាក់

. ត្នោត ទៅ​ក្រហម ​៥​នាក់ ជាប់​ទាំង​៥​នាក់

ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម ជ័យ ចាប ​ប្រធាន​សមាគម​តេក្វាន់ដូ​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ចូល​រួម​កម្មវិធី ខាង​លើ​បាន​និយាយ​ដែរ​ថា​ការ​ប្រកួត​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​បណ្ដុះបណ្ដាល​កីឡាករ​តេក្វាន់ដូរ​កាន់​តែ​ល្អ​ថែម​ទៀត។ ​ការ​ហាត់​រៀន​តាំង​ពី​ក្មេង​ដូច្នេះ ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ធំ​ឡើង​ពោរពេញ​ដោយ​សមត្ថភាព ​និង​ជួយ​ដល់​ប្រទេស​ជាតិ​ស្វែង​រក​មេដាយ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ដោយ​ឡែក​សម្រាប់​សិស្ស​ណា​ដែល​ប្រលង​មិន​ឡើង​ខ្សែក្រវាត់ ​ក៏​មិន​ត្រូវ​អស់​សង្ឃឹម​ដែរ។ ត្បិតអី​កីឡាតែងបែប​នេះ ​ប៉ុន្តែ​រឿងដែលត្រូវចង់ចាំ​នោះ ត្រូវ​ខិតខំ​បន្ថែម​ដើម្បី​ឱ្យ​ខ្លួន​ឯងកាន់​តែ​រីក​ចំរើន​ទៅ​មុខ។ សាលាវេសឡាញ តែងតែឈាន​មុខ​គេ​ជានិច្ច ​ក្នុង​ការ​បង្កើត​កម្មវិធី​កីឡា ​ដើម្បី​ឱ្យ​ពួកគេ​បាន​ហ្វឹកហាត់ ​និង​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ផ្សេង​ៗ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី