- 2018-12-17 07:12:02
- កីឡាផ្សេងៗ
មិនបានមេដាយមែនតែ សំបូរ ណាន បំប៉នខ្លួនអស់ប៉ុន្មានក្នុងមួយថ្ងៃមុនទៅប្រកួត?
- 2018-12-17 07:12:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបានមេដាយមែនតែ សំបូរ ណាន បំប៉នខ្លួនអស់ប៉ុន្មានក្នុងមួយថ្ងៃមុនទៅប្រកួត?
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសពិភពលោកលើកទី៩ សំបូរ ណាន បានទៅចូលរួមប្រកួតព្រឹត្តិការណ៍កាយវប្បកម្មពិភពលោកលើកទី១០ (10TH WBPF WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS AND CONGRESS) នៅទឹកដីថៃចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៧។ លើកនេះលោកមិនបានឈ្នះមេដាយឡើយ ប៉ុន្តែប្រិយមិត្តដឹងទេថា តើកីឡាកររូបនេះបំប៉នខ្លួនមួយថ្ងៃអស់ប៉ុន្មាន ដើម្បីត្រៀមការប្រកួតនេះ?
ម្ចាស់មេដាយប្រាក់ពិភពលោកឆ្នាំ២០១៥ រូបនេះបានចំណាយពេល ៦ ខែពេញ ដើម្បីហ្វឹកហាត់និងបំប៉នខ្លួន ដើម្បីធ្វើសាច់ឲ្យបានស្អាត។ សំបូរ ណាន បានរៀបរាប់ថា «ខ្ញុំចំណាយយ៉ាងតិចបំផុត ១៥ ដុល្លារក្នុងមួយថ្ងៃ ទៅលើអាហារ មានដូចជាសាច់គោ ស៊ុតអីជាដើម។ សម្រាប់ការហ្វឹកហាត់គឺមួយថ្ងៃ ៦ ម៉ោង ដោយហ្វឹកហាត់ព្រឹក៣ម៉ោង និងល្ងាច៣ ម៉ោង»។
ព្រឹត្តិការណ៍ខាងលើ សំបូរ ណាន បានទទួលចំណាត់ថ្នាក់លេខ ៤ ស្របពេលដែលកម្ពុជាទទួលបានមេដាយមាសមួយគ្រឿងដោយកីឡាករ សំបូរ សោភណ្ឌ។ កម្ពុជាបានបញ្ជូនកីឡាករទៅចូលរួមចំនួន ៥ រូបរួមមាន សំបូរ ណាន, សំបូរ នន់, សំបូរ សុភណ្ឌ, ណុប សុបិន្ត និង ត្រឹង ចាន់ ៕