• 2018-12-11 10:07:44
  • កីឡា​ផ្សេង​ៗ

អ្នក​ចូល​រួម​ប្លែក​​ចិត្ត​​នឹង​ការ​រត់​ឆ្លង​កាត់ឧបសគ្គច្រើនយ៉ាង(វីដេអូ)​

  • 2018-12-11 10:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​​ប្រណាំង​កម្សាន្ត​​ឆ្លង​កាត់​ច្រើន​ឧបសគ្គ​ត្រូវ​បាន​រៀប​ចំ​​ទី​ធ្លា​សាលា​អន្តរជាតិ ​AISPP​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨​ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ដែល​​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​​​ទទួល​បាន​អារម្មណ៍​ប្លែក​តែ​ម្តង​ពី​ព្រោះ​នេះ​ជា​លើក​ទី​១​នៅ​កម្ពុជា។

អ្នក​​ដល់​ទី​ផ្តាច់​ព្រ័ត្រ

ប្អូន​ប្រុស​សុវណ្ណ​​ដែល​បាន​ចូល​រួម​ប្រកួត​កម្សាន្ត​បាន​និយាយ​ថា ៖«រត់​នេះ​ពិត​ជា​មាន​ឧបសគ្គ​ច្រើន​មែន​ទែន។ ពេល​ចូល​រួម​ប្រកួត​ពិត​ជា​សប្បាយ​រីក​រាយ​មែន​។ នេះ​ជា​កម្មវិធី​លើក​ដំបូង​នៅ​ស្រុក​ខ្មែរ​ ហើយ​សង្ឃឹម​ថា មាន​លើក​ក្រោយ​ៗ​ ខ្ញុំ​ពិត​ជា​ចង់​ចូល​រួម។ ដោយ​សារ​ខ្ញុំ​ធ្លាប់​ធ្វើ​កិច្ច​ការ​ធ្ងន់​ៗ​ ដូច្នេះ​ឧបសគ្គ​ថ្ងៃ​នេះ​ខ្ញុំ​​អាច​ធ្វើ​បាន»។

សកម្មភាព​រត់

ចំណែក​សុភាព​នារី​ម្នាក់​​ទៀត​ដែល​បាន​ចូល​រួម​កម្មវិធី​នេះ​ដែរ​បង្ហាញ​អារម្មណ៍​ថា នាង​ពិត​ជា​មាន​អារម្មណ៍​ និង​​សប្បាយ​​ដែល​បាន​ចូល​រួម​សកម្មភាព​កីឡា​ចម្លែក​។ កម្មវិធី​នេះ​លំអិត​ជាង​​​​ការ​​រត់​ប្រណាំង​ធម្មតា​ ឬ​​កីឡា​ធម្មតា​ ពី​ព្រោះ​​ព្រឹត្តិការណ៍​នេះ​ទាមទារ​ឲ្យ​ប្រើ​ប្រើ​កម្លាំង​ចម្រុះ​​គឺ​ជើង​ ដៃ​ ដង​ខ្លួន​ទាំង​មូល​តែ​ម្តង។ កីឡា​នេះ​ពិត​ជា​ល្អ​ដល់​សុខភាព​ ​ជា​ពិសេស​ធ្វើ​ឲ្យ​អ្នក​រត់​​ប្រើ​ខួរ​ក្បាល​រក​វិធី​សាស្ត្រ​បែប​ណា​ដើម្បី​យក​ជ័យជម្នះ។

សកម្មភាព​ប្រកួត

ព្រឹត្តិការណ៍​រត់​កម្សាន្ត​សប្បាយ​នេះ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត ៣០០ នាក់​​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​បរទេស។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​​យ៉ាង​ពិសេស​​សម្រាប់​ក្រុម​គ្រួសារ​ និង​​អត្តពលិក​រត់​ប្រណាំង​ យុវជន​ ក្មេង​ៗ​​ដែល​ជា​​បេសកកម្ម​​ប្លែក​​លើក​ដំបូង​នៅ​កម្ពុជា​​ក្នុង​គោល​បំណង​លើក​កម្ពស់​សុខភាព​​​។

ឧបសគ្គ​​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​អ្នក​ចូល​រួម​ប្រកួត​ឆ្លង​កាត់​ដើម្បី​ឈាន​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ដូច​ជា​ការ​​លោត​ឡើង​របាំង​ខ្ពស់​ ជញ្ជាំង​ តោង​ខ្សែ​ពួរ​​ ឡើង​តាម​​​កង់​រថយន្ត​ រត់​ចម្ងាយ​ និង​ឡើង​កាំ ជណ្ដើរ​ជា​ដើម។ សម្រាប់​អ្នក​មាន​កម្លាំង​មាំមួន​ និង​បទ​ពិសោធ​ច្រើន​ក៏​​ឆ្លង​កាត់​គ្រប់​ឧបសគ្គ​ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ពាក់​កណ្ដាល​ទី​ផង​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី