- 2018-12-10 06:30:00
- កីឡាផ្សេងៗ
សំបូរ ណាន សង្ឃឹមយ៉ាងមុតមាំអាចការពារមេដាយមាសពិភពលោកឆ្នាំនេះ
- 2018-12-10 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបូរ ណាន សង្ឃឹមយ៉ាងមុតមាំអាចការពារមេដាយមាសពិភពលោកឆ្នាំនេះ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសពិភពលោកកាយវប្បកម្មឆ្នាំ២០១៧ សំបូរ ណាន មានសង្ឃឹមយ៉ាងមុតមាំអាចការពារតំណែងជើងឯករបស់ខ្លួនបាន សម្រាប់ការប្រកួតកាយវប្បកម្មពិភពលោកលើកទី១០ (10TH WBPF WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS AND CONGRESS) នៅថៃនាថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ម្ចាស់មេដាយសំរឹទ្ធឆ្នាំ ២០១៥ រូបនេះបានឲ្យដឹងថា ឆ្នាំនេះសាច់របស់ខ្លួនហ្វឹកហាត់បានស្អាត និងល្អជាងឆ្នាំមុនទៅទៀត ដែលជាហេតុនេះឲ្យលោកមានក្ដីរំពឹងរហូតដល់ ៩០ % អាចឈ្នះមេដាយមាសពិភពលោកឆ្នាំនេះ។ ឆ្នាំនេះមានពីរអ៊ីរ៉ង់ប៉ុណ្ណោះជាគូប្រជែងដែលរូបលោកគិតថាពិបាកក្រៅពីនោះថៃក៏អាចមិនខ្លាំងជាងខ្មែរដែរ។
ម្ចាស់មេដាយមាសពិភពលោករូបនេះបានចំណាយពេល ៦ ខែដើម្បីហ្វឹកហាត់បំប៉នសាច់ ក្នុងការត្រៀមប្រជែងមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ខាងលើ។
ជាមួយគ្នានោះដែរលោក តឹក ប៊ុនវី អគ្គលេខាធិការសហព័ន្ធខាងកាយវប្បកម្មក៏បានលើកឡើងដែរថា ឆ្នាំនេះគ្រប់កីឡាករកម្ពុជាចំនួន ៥ រូបដែលនឹងបញ្ជូនទៅនេះសុទ្ធសឹងតែសង្ឃឹមបានមេដាយ។ ប៉ុន្តែលោកមិនហ៊ានរំពឹងបានមេដាយមាសឬប្រាក់ ណាមួយឡើយ។
រំលឹកថា សំបូរ ណាន ជាម្ចាស់មេដាយមាសពិភពលោកទី៩ កាលពីឆ្នាំ២០១៧ និងជាម្ចាស់មេដាយសំរឹទ្ធឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍កាយវប្បកម្មពិភពលោក។ សម្រាប់ឆ្នាំ២០១៨ នេះសហព័ន្ធបានរៀបចំបញ្ជូនកីឡាករចំនួន ៥រូបឲ្យទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើរូបមាន សំបូរ ណាន, សំបូរ នន់, សំបូរ សុភណ្ឌ, ណុប សុបិន្ត និង ត្រឹង ចាន់។ ស្របពេលលោក នុត សុផលចៅក្រម និងលោក ស៊ឹម សុកមង្គលរស្មី ប្រធានប្រតិភូ និងគ្រូបង្វឹក៕