• 2018-12-08 08:03:05
  • កីឡា​ផ្សេង​ៗ

មើល​ទៅ​ពិត​ជា​សប្បាយ​មែន! ​មនុស្ស​​ជិត ៣០០​ នាក់​រត់​​​ឆ្លង​៨​ឧបសគ្គព្រឹកមិញ​

  • 2018-12-08 08:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​រត់​ប្រណាំង​​លក្ខណៈ​កម្សាន្ត​សប្បាយ​ឆ្លង​ឧបសគ្គ​ចំនួន ៨ ត្រូវ​បាន​បញ្ចប់​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ទី​តាំង​សាលា​អន្តរជាតិ ​AISPP ​ជា​សាលា​មាន​​ផ្ទៃ​ដី​ទំហំ​ ៤​ហិចតា​ ជិត ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​២ សាខា​សែន​សុខ។

ព្រឹត្តិការណ៍​រត់​កម្សាន្ត​សប្បាយ​នេះ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត ៣០០ នាក់​សរុប​ទាំង​បរទេស ​​និង​ខ្មែរ ​ព្រម​ទាំង​​បាន​រត់​ដល់​ទី​​បញ្ចប់​យ៉ាង​ជោគជ័យ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​​យ៉ាង​ពិសេស​​សម្រាប់​ក្រុម​គ្រួសារ​ និង​​អត្តពលិក​រត់​ប្រណាំង​ យុវជន​ ក្មេង​ៗ​​ដែល​ជា​​បេសកកម្ម​​ប្លែក​​លើក​ដំបូង​នៅ​កម្ពុជា​​ក្នុង​គោល​បំណង​លើក​កម្ពស់​សុខភាព​​​។

កីឡា​ប្រកួត​ប្រជែង​​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ជំនួយ​ដោយ​ម៉ាក​សំលៀកបំពាក់​កីឡា​ដ៏​ល្បី​ល្បាញ​ របស់​សហរដ្ឋ​អាមេរិក​ Under Armour និង​រៀប​ចំ​ដោយ​​ The​ Idea​ Consultancy​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី