- 2018-11-19 06:36:49
- កីឡាផ្សេងៗ
ក្រុមទាញព្រ័ត្រក្រសួងការពារជាតិ ប្រមូលពានជើងឯករាជធានី ទាំងស្រី និងប្រុស
- 2018-11-19 06:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមទាញព្រ័ត្រក្រសួងការពារជាតិ ប្រមូលពានជើងឯករាជធានី ទាំងស្រី និងប្រុស
ចន្លោះមិនឃើញ
ក្រុមទាញព្រ័ត្រមកពីក្រសួងការពារជាតិបង្ហាញសមត្ថភាពមិនធម្មតា ក្រសោបយកពានជើងឯកទាំងផ្នែកនារី និងបុរសនាការប្រកួតជើងឯកភូមិភាគរាជធានីភ្នំពេញម្សិលមិញនេះ។
អ្នកស្រី ឌុច សោភ័ណ្ឌ គ្រូបង្វឹកក្រុមទាញព្រ័ត្រខាងលើបានឲ្យដឹងថា មានការលំបាកខ្លាំងដែរ ទម្រាំអាចយកឈ្នះពានរង្វាន់ជើងឯកភូមិភាគរាជធានីនេះបាន។ កត្តាដែលលំបាកទាំងនោះរួមមានពេលវេលាហ្វឹកហាត់បានតិចតួច កីឡាករចាស់ៗមួយចំនួនមានការរវល់ច្រើន ជ្រើសរើសកីឡាករថ្មី និងត្រូវបង្ហាត់បង្ហាញច្រើន។
គ្រូបង្វឹកខាងលើនេះបន្ថែមថា ខាងក្រុមក្រសួងមហាផ្ទៃភាគច្រើនជាកីឡាករផ្ទាល់ គេបានហ្វឹកហាត់ជាប់លាប់ជាងក្រុមខ្លួន និងមានកម្លាំងថែមទៀតផង។ ការដែលទទួលបានជ័យជម្នះទាំងផ្នែកបុរស និងនារី នេះក៏ដោយសារការខំប្រឹងអស់ពីសមត្ថភាព រួមផ្សំទាំងការប្រើប្រាស់តិចនិក បច្ចេកទេសល្អផងនោះទើបអាចឈ្នះបែបនេះ។
រំលឹកដែរសហព័ន្ធទាញព្រ័ត្រកម្ពុជា បានរៀបចំការប្រកួតជើងឯកភូមិភាគរាជធានី ជាលើកទី២នៅឯកទឹកដីខណ្ឌជ្រោយចង្វា រយៈពេល២ថ្ងៃ បានបញ្ចប់ទៅហើយនាពេលម្សិលមិញនេះ។ ក្រុមបុរស លេខ១ ក្រសួងការពារជាតិ ក្រុមលេខ២ ក្រសួងមហាផ្ទៃ និងលេខ៣ អង្គការមិត្តសម្លាញ់។ ចំណែកផ្នែកនារី លេខ១ ក្រសួងការពារជាតិ ក្រុមលេខ២ ក្រសួងមហាផ្ទៃ និងលេខ៣ អង្គការមិត្តសម្លាញ់៕
វីដេអូ៖