- 2018-10-26 05:06:14
- កីឡាផ្សេងៗ
សហព័ន្ធ E-Sports ជ្រើសរើសឯកឧត្តម ជា ច័ន្ទបរិបូណ៍ ជាប្រធានអាណត្តិថ្មី
- 2018-10-26 05:06:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធ E-Sports ជ្រើសរើសឯកឧត្តម ជា ច័ន្ទបរិបូណ៍ ជាប្រធានអាណត្តិថ្មី
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានរៀបចំធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី១ (២០១៤-២០១៨) និងជ្រើសសមាជិកប្រតិបត្តិថ្មីសម្រាប់អាណត្តិទី២ (២០១៩-២០២២)ដែលបោះឆ្នោតជ្រើសរើសឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធអាណត្តិចាស់ធ្វើជាប្រធានដឹកនាំសហព័ន្ធសម្រាប់អារម្មណ៍ថ្មី។
មហាសន្និបាតបញ្ចប់អាណត្តិចាស់ដែលរៀបចំឡើងនៅសាលប្រជុំតុមូលនៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រឹកមិញនេះចូលរួមជាអធិបតីដោយលោក កាំង សុធា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាជិកនៃគណៈកម្មការប្រតិបត្តិចាស់ តំណាងក្លឹប និងកីឡាករមួយចំនួន។
លោក ជី សិលា ប្រធានសហព័ន្ធអាណត្តិចាស់បានមានមតិស្វាគមន៍អាណត្តិអង្គមហាសន្និបាត និងបានលើកឡើងអំពីសកម្មភាព ក៏ដូចជាសមិទ្ធផលនានាដែលសហព័ន្ធបានអនុវត្តកាលពីអាណត្តិទី១។ លោកបានសង្កត់ធ្ងន់ថា ក្រុមកីឡាករដែលចេញទៅប្រកួតអន្តរជាតិរយៈពេល៤ឆ្នាំកន្លងទៅនេះទទួលបានជើងឯកMATIC ២ដង និងជើងឯករង MATIC ២ដង។ ការខិតខំតស៊ូមតិ និងពន្យល់មហាជនឲ្យបានយល់អំពីកីឡា E-Sports ជាផ្នែកមួយដ៏សំខាន់ដែលសហព័ន្ធបានធ្វើកន្លងមក។ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយក្លឹប ភាគីពាក់ព័ន្ធ និងប្រទេសក្នុងតំបន់អាស៊ានក៏ជាសមិទ្ធផលដ៏ល្អដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ជី សិលា បានអរគុណដល់សមាជិកនៃគណៈកម្មការប្រតិបត្តិទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តដែលជំរុញឲ្យកីឡា E-Sports ទទួលបានការចាប់អារម្មណ៍ និងស្គាល់ច្រើនពីមហាជន។ លោកក៏អរគុណដល់អាជ្ញាធរ ក្លឹប ក្រុមហ៊ុនឯកជន អ្នកសារព័ត៌មាន ក៏ដូចជាកីឡាករដែលបានចូលរួមសហការយ៉ាងល្អ។
បន្ទាប់ពីអាណត្តិចាស់ត្រូវបានបញ្ចប់ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិថ្មីសម្រាប់អាណត្តិទី២ក្នុងការដឹកសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាឆ្នាំ២០១៩-២០២២។
សមាជិកនៃគណៈកម្មការប្រតិបត្តិថ្មីមានដូចខាងក្រោម
បន្ទាប់ពីទទួលភារកិច្ចជាប្រធានថ្មី ឯកឧត្តម ជា ច័ន្ទបរិបូណ៍បានអរគុណដល់សមាជិកប្រតិបត្តិទាំងអស់ដែលជឿជាក់ និងជ្រើសរើសឯកឧត្តមធ្វើជាប្រធានដឹកនាំអាណត្តិថ្មី។ ឯកឧត្តមបានប្តេជ្ញាចិត្ត និងខិតខំដើម្បីអភិវឌ្ឍកីឡា E-Sports ឲ្យរីកចម្រើន ជាពិសេសការត្រៀមសម្រាប់ចូលរួមប្រកួតក្នុងពានរង្វាន់អន្តរជាតិនានា៕
នេះប្រសាសន៍របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៍