• 2018-09-07 06:50:24
  • កីឡា​ផ្សេង​ៗ

ក្រសួង​អប់រំ​​ប្រកាស​រៀប​ចំ​ទិវា​កីឡា​អាស៊ាន​ចុង​ខែ​នេះ​មាន​ជិះ​កង់​កម្សាន្ត​

  • 2018-09-07 06:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ ​យុវជន​​ និង​កីឡា​​ បាន​ចេញ​សេចក្ដី​ប្រកាស​រៀប​ចំ​ទិវា​កីឡា​អាស៊ាន​ និង​អាស៊ាន​ហាត់​ប្រាណ​ដើម្បី​សុខភាព​ក្រោម​ប្រធាន​បទ​ «ជិះកង់​ដើម្បី​សុខភាព» ​ដែល​គ្រោង​រៀប​ចំ​ថ្ងៃ​ទី​៣០ ខែ​​កញ្ញា ឆ្នាំ​២០១៨ នៅ​ភ្នំពេញ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​១២​គីឡូម៉ែត្រ។

១-​លក្ខខណ្ឌ​ចូល​រួម​៖

  • បុរស​ និង​​នារី​

  • ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស

  • មាន​សុខភាព​ល្អ​​បរិបូរណ៍​

២-​កាល​បរិច្ឆេទ​ និង​ទីកន្លែង​ចុះ​ឈ្មោះ៖

  • ការិយាល័យ​កីឡា​ទំនើប​ នៃ​​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ (ពហុ​កីឡដ្ឋាន​ជាតិ​)

  • សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ (ទីស្នាក់ការ​នៅ​អាគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា )

  • អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ត្រូវ​បាន​ក្រសួង​ផ្ដល់​ជូន​អាវ​យឺត​១ អាហារ​សម្រន់ និង​ទឹក​សុទ្ធ​

  • ចាប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី