• 2018-09-06 02:58:10
  • កីឡា​ផ្សេង​ៗ

ក្រុមហ៊ុន​ទី១​ ផ្ដល់​ប្រាក់​លើក​ចិត្ត​ដល់​ម្ចាស់​មេដាយ​ Asian Games​ ជាង​២ម៉ឺន​ដុល្លារ​

  • 2018-09-06 02:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ ណាហ្គាវើល​ ជា​ក្រុមហ៊ុន​ទី១​ហើយ​ បាន​ឧបត្ថម្ភ​ប្រាក់​លើក​ទឹកចិត្ត​ដល់​អត្តពលិក​កម្ពុជា​ ដែល​បាន​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី។​ អ្នក​ឈ្នះ​មេដាយ​មាស​ ក្នុង​១នាក់​បាន​ ១ម៉ឺន​ដុល្លារ​ ហើយ​ចំពោះ​មេដាយ​សំរឹទ្ធ​១​ គឺ​ទទួល​បាន​ ៣០០០​ដុល្លារ​ ផង​ដែរ​នា​ល្ងាច​ម្សិលមិញ​នេះ។​

ឯកឧត្ដម​ ថោង​ ខុន​(ស្ដាំ) តំណាងណាហ្គា(ឆ្វេង)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ឯកជន​ខាង​លើ​នេះ​ គឺ​ជា​ក្រុមហ៊ុន​ទី១​ហើយ​ ដែល​បាន​ចំណាយ​ថវិកា​លើក​ទឹក​ចិត្ត​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដែល​បាន​ឈ្នះ​មេដាយ​នៅ​ Asian Games។​ ការ​ជួយ​ឧបត្ថម្ភ​នេះ​ ពី​សំណាក់​ក្រុម​ហ៊ុន​មួយ​នេះ​ ក៏​មិន​មែន​លើក​ទី១​ឡើយ​ ពោល​កាល​ពី​ស៊ីហ្គេម​ ២០១៧​ និង​សកម្មភាព​កីឡា​មួយ​ចំនួន​កន្លង​មក​ក៏​មាន​ជា​ការ​លើក​ទឹក​ច្រើន​ដែរ។​

ទិដ្ឋភាពម្សិលមិញ​

ក្នុង​នាម​តំណាង​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក៏​សូម​ថ្លែង​អំណរ​គុណ​ជា​ខ្លាំង​ទៅ​ដល់​ក្រុមហ៊ុន​ខាង​លើ​ ដែល​តែងតែ​ជួយ​រាល់​ចលនា​កីឡា​របស់​កម្ពុជា។​ ឯកឧត្ដម​ ក៏​សំណូមពរ​ទៅ​បណ្ដា​ក្រុមហ៊ុន​នានា​ឲ្យ​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​អត្តពលិក​របស់​កម្ពុជា​ដែល​បាន​ទទួល​បាន​ជ័យជម្នះ​ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ទៅ​ដល់​ពួកគេ​ និង​ជា​ការ​ជំរុញ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ផ្សេងៗ​ទៀត​រឹតតែ​ខំប្រឹង។​ ប្រសិន​បើ​ខាង​ក្រុមហ៊ុន​ណា​ចង់​ជួយ​ឧបត្ថម្ភ​ម្ចាស់​មេដាយ​ទាំង​ពីរ​នាក់​នេះ​ អាច​ទំនាក់ទំនង​មក​កាន់​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)​ បាន។​

ខាន់ ចេសា
សាលី អ៊ូម៉ើត

រំលឹក​ដែរ​ថា​ កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​២គ្រឿង​ និង​សំរឹទ្ធ​១គ្រឿង​ ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​លើក​ទី១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថ្មី​នេះ។​ សម្រាប់​កម្មវិធី​ប្រគល់​ប្រាក់​លើក​ទឹក​ចិត្ត​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ម្សិលមិញ​នៅ​ក្នុង​សណ្ឋាគារ​ណាហ្គាលវើល​ទី២​ ជាប់​រង្វង់​មូល​សម្ដេច​សង្ឃ​ ជូន​ ណាត។​ កីឡា​ការិនី​ ខាន់​ ចេសា​ បាន​ទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ​ រី​ឯ​ សាលី​ អ៊ូម៉ើត​ បាន​ទឹក​ប្រាក់​ ១៣០០០​ដុល្លារ​(មាស១​ សំរឹទ្ធ១)​ ខណៈ​ NOCC​ ក៏​បាន​ ១៥០០​ដុល្លារ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី