• 2018-09-03 12:29:47
  • កីឡា​ផ្សេង​ៗ

មក​ដល់​ភ្លាម​ ម្ចាស់​មេដាយ​មាស​អាស៊ី​ថា​ ពិត​ជា​សំណាង​​បំផុត​មាន​គេ​ទទួល​ច្រើន

  • 2018-09-03 12:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​របស់​កម្ពុជា​ទាំង​ពីរ​នាក់​ពិត​ជា​រំភើប​រីក​រាយ​ខ្លាំង​បំផុត​ បន្ទាប់​ពី​មក​ដល់​​ទឹក​ដី​កម្ពុជា​ឃើញ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួល​ស្វាគមន៍​យ៉ាង​ច្រើន​កុះករ​ និង​កក់​ក្តៅ។

កញ្ញា​ ខាន់ ចេសា​ បាន​និយាយ​ថា​ នាង​ពិត​ជា​រំភើប​សប្បាយ​រីក​រាយ​ខ្លាំង​​ដែល​បាន​ឃើញ​បង​ប្អូន​គាំទ្រ​រូប​នាង​ច្រើន​យ៉ាង​នេះ។ ការ​គាំទ្រ​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​រូប​នាង។ នាង​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បង​ប្អូន​ខ្មែរ​ស្រលាញ់​គាំទ្រ​រូប​នាង​យ៉ាង​នេះ។

ចំណែក​កីឡាករ សាលី អ៊ូមើត​បាន​និយាយ​ថា​ រូប​គេ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ និង​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ហើយ​ឈ្នះ​បាន​មេដាយ​មាស​១​ និង​សំរឹទ្ធ​១។ រូប​គេ​ពិត​ជា​អរគុណ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​

កីឡាករ​ខ្មែរ​នៅ​អាមេរិក​ ខាន់ ចេសា ឈ្នះ​មេដាយ​មាស​១​ផ្នែក​កីឡា​​ចំបាប់​ជឺជិត​ស៊ូ​ ខណៈ​ សាលី អ៊ូមើត​ឈ្នះ​មេដាយ​មាស​១​និង​សំរឹទ្ធ​​ផ្នែក​កីឡា​ម៉ូតូ​ទឹក។ ម្ចាស់​មេដាយ​កីឡា​អាស៊ី​ទាំង​ពីរ​នាក់ និង​គណៈប្រតិភូ​កីឡា​កម្ពុជា​ក៏​ជួប​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​យប់​នេះ​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី