• 2018-09-03 02:11:44
  • កីឡា​ផ្សេង​ៗ

មេដាយ​មាស​អាស៊ី​២​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​មក​ដល់​កម្ពុជា​ល្ងាច​នេះ​

  • 2018-09-03 02:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈ​ប្រតិភូ​កីឡា​កម្ពុជា​នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ល្ងាច​នេះ​ និង​បន្ត​ជួប​សម្តេច​តេជោ ហ៊ុន សែន​ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​​ទ្វីប​អាស៊ី​ ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

គណៈប្រតិភូ​កម្ពុជាទទួល​ទាន​អាហារ​ជាមួយ​ឯកអគ្គរាជ​ទូត​កម្ពុជា​នៅ​ឥណ្ឌូណេស៊ី (រូបថត៖ NOCC)

ក្រុម​កីឡា​កម្ពុជា​​បាន​ចំណាយ​ពេល​ ២២​ថ្ងៃ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ស្វែង​មេដាយ​​​សម្រាប់​​ពលរដ្ឋ​កម្ពុជា។ ជា​លទ្ធផល​ កម្ពុជា​បាន​សម្រេច​គោល​ដៅ​តាម​ផែន​ការ​ដែល​បាន​កំណត់​ទុក។ ឯកឧត្តម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​និយាយ​មុន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថា​ កម្ពុជា​​សង្ឃឹម​ទទួល​បាន​មេដាយ​មាស​២​គ្រឿង​តាម​ផែន​ការ​កំណត់។ ទី​បំផុត​កម្ពុជា​បាន​សម្រេច​គោល​ដៅ​នេះ​ដោយ​ឈ្នះ​មេដាយ​មាស​២​គ្រឿង​។

កីឡាការិនី ខាន់ ចេសា ទទួល​បាន​មេដាយ​មាស

ឆ្នាំ​២០១៨​នេះ​ កីឡា​ការិនី​ជឺជិតស៊ូ​កម្ពុជា​ ខាន់ ចេសា​ ឈ្នះ​មេដាយ​មាស​១​ និង​កីឡាករ​ម៉ូតូ​ទឹក​ សាលី អ៊ូមើត​ ឈ្នះ​មេដាយ​មាស​១​ និង​ប្រាក់​១។

សាលី អ៊ូមើត ឈ្នះ​មេដាយ​មេដាយ​មាស​១​ និង​សំរឹទ្ធ​១ (រូបថត៖ NOCC)

មិន​ត្រឹម​តែ​សម្រេច​គោល​ដៅ​មេដាយ​​មាស​២​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​កម្ពុជា​ឈ្នះ​មេដាយ​មាស​២​​ បន្ទាប់​ពី​ចូល​រួម​ប្រកួត​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥៤។ កំណត់​ត្រា​មេដាយ​មាស​លើក​ទី​១​ធ្វើ​បាន​ដោយ​កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី​ កាល​ពី​ឆ្នាំ​២០១៤។ ​

គណៈប្រតិភូ​កីឡា​កម្ពុជា​ និង​មេដាយ​ទាំង​៣​គ្រឿង​​នឹង​មក​ដល់​ប្រទេស​កម្ពុជា​​វេលា​ម៉ោង​៥:៣៥​នាទី​ល្ងាច​ថ្ងៃ​ ចន្ទ​ ទី​៣​ ខែ​កញ្ញា​នេះ។ បន្ទាប់​មក​ម៉ូតូ​​ធំ​​៦​គ្រឿង​​ និង​រថយន្ត​តុបតែង​ល្អ​អម​ដំណើរ​​ពួក​គាត់​ ឆ្ពោះ​​ទៅ​​វិមាន​សន្តិភាព​ ដើម្បី​ចូល​ជួប​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​

  • មេដាយ​មាស​ ៨០​ លាន​រៀល

  • មេដាយ​ប្រាក់​ ៤០ លាន​រៀល

  • មេដាយ​សំរឹទ្ធ​ ២៤ លាន​រៀល

តារា​ចំណាត់​ថ្នាក់​មេដាយ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី