• 2018-08-27 01:24:51
  • កីឡា​ផ្សេង​ៗ

​ពេល​នេះ​​ប្រទេស​អាស៊ាន​​៩​ហើយ​​បាន​​មេដាយ​កីឡា​ទ្វីប​អាស៊ី​

  • 2018-08-27 01:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​នៅ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​ អាស៊ាន​​​មាន​៩​ហើយ​ដែល​មាន​មេដាយ​រាប់​ក្នុង​តារាង​មេដាយ​នៃ​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាការិនី​កម្ពុជា Jessa Khan ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា

ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​កំពុង​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​ បើ​គិត​ក្នុង​ប្រទេស​តំបន់​អាស៊ាន។ បន្ទាប់​មក​ប្រទេស​ថៃ​ ហ្វីលីពីន​ សិង្ហបុរី​ កម្ពុជា​ វៀតណាម​ ឡាវ​ និង​មីយ៉ាន់ម៉ា។ ចំណែក​ប្រទេស​​ប៊្រុយណេ​ និង​ទីម័រ​ខាង​កើត​មិន​ទាន់​បាន​មេដាយ​ចូល​តារាង​ឡើយ។

សាលី អ៊ូមើត ឈ្នះ​មេដាយ​មាស (រូបថត៖ NOCC)

ប្រទេស​អាស៊ាន​

  • ឥណ្ឌូណេស៊ី បាន​មាស​១២​ ប្រាក់​​១៣ និង​សំរឹទ្ធ​២៥​គឺ៥០​គ្រឿង​​
  • ថៃ ​បាន​មាស​៩​ ប្រាក់​៩​ និង​សំរឹទ្ធ​៣១​គឺ​៤៩​គ្រឿង​​
  • ហ្វីលីពីន​ មាស​៣​ និង​សំរឹទ្ធ​១០​គឺ​១៣​​គ្រឿង​
  • ម៉ាឡេស៊ី បាន​មាស​២​ ប្រាក់​៥​ និង​សំរឹទ្ធ​៥​​គឺ​១២​គ្រឿង​
  • សិង្ហបុរី បាន​មាស​ ២​ ប្រាក់​២​ និង​សំរឹទ្ធ​​គឺ​៩​១៣​គ្រឿង​​
  • កម្ពុជា បាន​​មាស​២​ និង​សំរឹទ្ធ​១​គឺ​៣​គ្រឿង​​
  • វៀតណាម ​បាន​មាស​១ ប្រាក់​៧​ និង​សំរឹទ្ធ​១២​គឺ​២០​គ្រឿង​​
  • ឡាវ ​បាន​ប្រាក់​១​ និង​សំរឹទ្ធ​២​គឺ​៣​គ្រឿង​​
  • មីយ៉ាន់ម៉ា​ ​បាន​សំរឹទ្ធ​២
  • ប៊្រយណេ​
  • ទីម័រ​ខាង​កើត​

បើ​និយាយ​ពី​អាស៊ី​ទាំង​មូល​ មិន​ទាន់​មាន​ប្រទេស​ណា​​នាំ​មុខ​ប្រទេស​ចិន​ឡើយ​បើ​គិត​តាំង​ពី​ថ្ងៃ​ប្រកួត​ចាប់​ផ្តើម​រហូត​ដល់​ពេល​នេះ។ គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​២៧​ សីហា​នេះ ចិន​ឈ្នះ​មេដាយ​មាស​៧៨​ ប្រាក់​៥៩​ និង​សំរឹទ្ធ​៣៧​ដែល​សរុប​ទាំង​អស់​១៧៤​គ្រឿង​ហើយ។ ឈរ​លេខ​២​ដោយ​ប្រទេស​ជប៉ុន លេខ​៣​ដោយ​កូរ៉េ​ខាង​ត្បូង​ លេខ​៤​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​លេខ​៥​ដោយ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី។​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី