• 2018-08-25 04:43:46
  • កីឡា​ផ្សេង​ៗ

កម្ពុជា​បំបែក​កំណត់ត្រា៦៤​ឆ្នាំ ក្រោយ​ម៉ូតូ​ទឹក​បាន​មេដាយ​មាស​១ព្រឹកនេះ​

  • 2018-08-25 04:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រភេទ​កីឡា​ម៉ូតូ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​បាន​បញ្ចប់​​លើ​ប្រភេទ​វិញ្ញាសា​ Ski Modified ​ហើយ​ ដោយ​កីឡាករ សាលី អ៊ូមើត ​យក​បាន​មេដាយ​មាស​មុន​នេះ​។ នេះ​បើ​តាម​ការ​​បញ្ជាក់​ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ពី​ប្រទេស​ឥណ្ឌូណេស៊ី។

គិត​តាំង​ពី​ឆ្នាំ​១៩៥៤​មក ​នេះ​ជា​លើក​ទី​១​ហើយ​​ដែល​ប្រទេស​កម្ពុជា​ដណ្តើម​មេដាយ​មាស​២​គ្រឿង​ក្នុុង​ព្រឹត្តិការណ៍​កីឡា​​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​ បន្ទាប់​ពី​កីឡា​ការិនី​ជឺជិត​ស៊ូ Jessa Khan ឈ្នះ​មេដាយ​មាស​ទី​១​កាល​ពី​ថ្ងៃ​ទី​២៤ សីហា ម្សិល​មិញ។ សូម​បញ្ជាក់​ថា កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី បាន​​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤​។

ព្រឹក​មិញ​នេះ​ដែរ ​កីឡា​​ម៉ូតូទឹក​កម្ពុជា ក៏​បាន​ទទួល​មេដាយ​សំរឹទ្ធ​មួយ​រួច​ទៅ​​ហើយ​ លើ​វិញ្ញាសា Runabout 1100 Stock ។ ចំណែក​វិញ្ញាសា​​ Runabout Limited​ គឺ​បាន​រក​ឃើញ​ជើង​ឯក​រួច​ហើយ ដោយ​វិញ្ញាសា​នេះ​កម្ពុជា​មិន​បាន​មេដាយ​ឡើយ។ រហូត​ដល់​ពេល​នេះ​កម្ពុជា​ឈ្នះ​មេដាយ​៣​គ្រឿង​គឺ​មាស​២​ និង​សំរឹទ្ធ​១៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី