• 2018-08-13 08:31:38
  • កីឡា​ផ្សេង​ៗ

៣​ចំណុច​ ក្លឹប​សីដក់​ក្រសួង​ការពារ​ជាតិ​របូត​មេដាយ​មាស​ ជើង​ឯក​ជាតិ​

  • 2018-08-13 08:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​សីដក់​ដេអិន​ ប្រាប់​ហេតុផល​ ៣ចំណុច​ដែល​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​ របូត​មេដាយ​មាស​នា​ព្រឹត្តិការណ៍​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៨​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ទី១​ មិន​មាន​កីឡាករ​សម្រាប់​ដូរ​ ទី២​ វ៉ៃ​សេវា​ចេញ​ និង​ទី៣​ គប់​ខូច​ច្រើន។​

កីឡាករក្លឹបដេអិន(អាវបៃតង) និង​ ការពារជាតិ(អាវខ្មៅ)

លោក​ ស្រូយ​ សុវណ្ណារ៉ា​ ប្រធាន​ក្លឹប​សីដក់​ដេអិន​ បាន​ឲ្យ​ដឹង​ថា​ បើ​ប្រៀបធៀប​ពី​សមត្ថភាព​កូន​ក្រុម​របស់​លោក​ គឺ​នៅ​ក្រោម​ក្រសួង​ការពារ​ជាតិ​ឆ្ងាយ ​ព្រោះ​កីឡាករ​របស់​លោក​ជា​កីឡាករ​ធម្មតា​ៗ​ប៉ុណ្ណោះ​ ខណៈ​ពេល​ហ្វឹកហាត់​ឆ្លៀត​ការងារ​នោះ​ទេ។​ ចំណែក​ក្រុម​សីដក់​ក្រសួង​ការពារ​ជាតិ​ ជា​ក្រុម​ជម្រើស​ជាតិ​ និង​បាន​ហ្វឹកហាត់​ពេញលេញ​ល្អ។​

កីឡាករក្រសួងការពាជាតិ(អាវខ្មៅ)

ប្រធាន​ក្លឹប​ខាង​លើ​លើក​ឡើង​ទៀត​ថា​ សីដក់​ក៏​មិន​ខុស​និង​បាល់ទាត់​នោះ​ឡើយ​ ពោល​ពេល​ខ្លះ​ក៏​ត្រូវ​ការ​សំណាង​ដែរ​ក្នុង​ការ​ប្រកួត​ ជាក់​ស្ដែង​អាច​ថា​ជា​រឿង​សំណាង​មួយ​ដែរ​ដែល​ឈ្នះ​ក្រុម​ខ្លាំង​ខាងលើ។​ ដោយ​សារ​តែ​ ក្រុម​ក្រសួង​ការពារ​ជាតិ​ភ្លាត់​ស្នៀត​ខូច​សី​ច្រើន​ពេក​ ដូច​ជា​ការ​វ៉ៃ​សេវា​ចេញ​ និង​ស្មាត់​គប់​ខូច​ក៏​ច្រើន​ដែរ​ ពោល​រឹងតែ​បារម្ភ​ រឹតតែ​ប្រយ័ត្ន​ បែរ​ជា​រឹតតែ​ខូច​ទៅ​វិញ។​

អ្នក​ដឹកនាំ​កីឡាករ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​រៀបចំ​ក្រុម​ រៀបចំ​ដាក់​កីឡាករ​សម្រាប់​ប្រកួត​នៅ​សិត​និមួយៗ​ ជា​រឿង​សំខាន់​ និង​ជា​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន។​ ដោយ​ឡែក​ ក្រុម​ការពារ​ជាតិ​មិន​សូវ​មាន​កីឡាករ​សម្រាប់​ផ្លាស់ប្ដូរ​ ដូច្នេះ​កម្លាំង​ក៏​ធ្លាក់​ទៅ​តាម​និង​ផង​ដែរ។​

ក្លឹបសីដក់ដេអិន ពេលឈ្នះមេដាយមាស

រំលឹក​ដែរ​ថា​ កម្មវិធី​ជ្រើសរើស​ជើង​សីដក់​ឆ្នាំ​២០១៨​ នេះ​ធ្វើ​ឡើង​ចំនួន​៥ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ទី១០​ ខែ​សីហា​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​មាន​ក្លឹប​ចូលរួម​ ១៤​ក្លឹប​ សរុប​កីឡាករ​ និង​ប្រតិភូ​ចំនួន​ ២៥៨​នាក់។​ សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​បុរស​ ៣​ ទល់​ ៣​ បាន​ទៅ​លើ​ក្រុម​ក្លឹប​សីដក់​ដេអិន​ ក្រោយ​ឈ្នះ​លើ​ក្រសួង​ការពារ​ជាតិ​ ២​ សិត​ទល់​ ១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម