• 2018-08-06 03:10:55
  • កីឡា​ផ្សេង​ៗ

ក្លឹប​សីដក់​ដេអិន កីឡាករ​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ​​ឆ្នាំ២០១៨​ សុទ្ធ​តែ​ស្ម័គ្រចិត្ត

  • 2018-08-06 03:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​សីដក់​ដេអិន ​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ​​ប្រើ​កីឡាករ​សុទ្ធ​តែ​​ជា​សិស្ស​-​និស្សិត​ ហើយ​ចូល​លេង​ដោយ​ស្ម័គ្រចិត្ត​ ដែល​ព្រឹត្តិការណ៍​នេះ​បើក​ការ​ប្រកួត​កាល​ពី​ព្រឹក​មិញ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។ ​​

ក្លឹប​សីដក់​ដេអិន

លោក ស្រូយ សុវណ្ណារ៉ា ​ប្រធាន​ក្លឹប​សីដក់​ និង​ជា​គ្រូ​បង្វឹក​ក្លឹប​សីដក់​ដេអិន​​បាន​​​ឲ្យ​ថា ក្លឹប​របស់​ខ្លួន​បង្កើត​ឡើង​ក្នុង​​អំឡុង​ឆ្នាំ​២០១២ ហើយ​កីឡាករ​ចូល​រួម​លេង​ និង​ហ្វឹកហាត់​ភាគ​គឺ​សុទ្ធ​តែ​ស្ម័គ្រចិត្ត​។ ក្លឹប​មិន​បាន​ចំណាយ​អ្វី​ទៅ​លើ​កីឡាករ​ឡើយ ពោល​គឺ​មិន​ចំណាយ​ថ្លៃ​សាំង និង​ការ​ចំណាយ​ផ្សេង​ៗ។

​លោក​បន្ថែម​ថា ​បាន​ជា​លោក​សម្រេច​បង្កើត​ក្លឹប​នេះ​ឡើង ហើយ​ចូល​រួម​រាល់​ព្រឹត្តិការណ៍​កីឡា​ជាតិ​ផ្សេង​ៗ ពីព្រោះ​ចង់​​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ដែល​ចូល​ហាត់​នៅ​ក្លឹប​របស់​ខ្លួន​បាន​បង្ហាញ​សមត្ថភាព​លើក​ឆាក​ប្រកួត​។ មួយ​វិញ​ទៀត ចង់​បំផុស​ស្មារតី​យុវជន​ឲ្យ​ងាក​មក​ស្រលាញ់​កីឡា​មួយ​នេះ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​កីឡា​សីដក់​របស់​កម្ពុជា។

ព្រឹត្តិការណ៍​​ការ​ប្រកួត​សីដក់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​​ឆ្នាំ​២០១៨ ​មាន​ក្លឹប​ចូល​រួម​ប្រកួត​ចំនួន ១៤ ក្លឹប​ ដោយ​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​វិមាន​ដំបូល​ទូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម