- 2018-07-30 04:14:06
- កីឡាផ្សេងៗ
ស្បែកជើង Jordan ២០គូនេះសុទ្ធតែតម្លៃរាប់ពាន់ដុល្លារ អាចទិញឡានបាន
- 2018-07-30 04:14:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើង Jordan ២០គូនេះសុទ្ធតែតម្លៃរាប់ពាន់ដុល្លារ អាចទិញឡានបាន
ចន្លោះមិនឃើញ
កំពូលអ្នកលេងបាល់បោះអាជីពអាមេរិក Michael Jordan បានប្រកបអាជីពរបស់ខ្លួនរយៈយូរបំផុតរហូតដល់១៥រដូវកាលក្នុងសមាគមបាល់បោះជាតិអាមេរិក។ លោកបានចូលនិវត្តន៍នៅឆ្នាំ២០០៣។
ក្នុងអាជីព លោកធ្លាប់ឈ្នះពានរង្វាន់ជើងឯកបាល់បោះអាមេរិក៦ដង ជាប់ជាកីឡាករល្អបំផុតវគ្គផ្តាច់ព្រ័ត្រ៦ដង ជាប់កីឡាករល្អបំផុតពេញមួយរដូវកាល៥ដង ជាកីឡាកររកពិន្ទុបានច្រើនជាងគេបំផុត១០ដង ជាប់ជា NBA All Star ១៥ដង ជាប់ជាកីឡាករឆ្នើមក្នុង NBA All Star Game ៣ដង ជាប់ ALL NBA ១១ដង ជាប់ជាក្រុមការពារ NBA All Defensive First Team ៩ដង និងឈ្នះពានរង្វាន់ជាច្រើនទៀតក្នុងអាជីព។
បើនិយាយពីស្បែកជើងវិញ លោកប្រើសុទ្ធតែមានតម្លៃខ្ពស់បំផុតដើម្បីឲ្យការលេងបាល់បោះរបស់លោកទទួលបានជោគជ័យ។ តាមវិបសាយ The Richest បង្ហាញស្បែកជើង២០គូដែលលោក Michael Jordan ធ្លាប់ប្រើក្នុងអាជីពរបស់លោកសុទ្ធតែមានតម្លៃខ្ពស់ស្ទើរមិនគួរឲ្យជឿ។
ខាងក្រោមជាស្បែកជើង២០គូ និងតម្លៃរបស់វា
ស្បែកជើង CONVERSE FASTBREAK, WORN BY MJ តម្លៃ ១៩០ ៣៧៣ដុល្លារ ស្បែកជើង FLU GAME, AIR JORDAN 12, WORN BY MJ តម្លៃ ១០៤ ០០០ដុល្លារ ស្បែកជើង A SINGLE AIR JORDAN 1 PROTOTYPE តម្លៃ៥០ ០០០ដុល្លារ ស្បែកជើង AIR JORDAN 3 'UNC' តម្លៃ ១២ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 5 'PRFC' តម្លៃ៨ ១០០ ដុល្លារ ស្បែកជើង AIR JORDAN 5 ORIGINAL តម្លៃ ១០ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 11 'BLACKOUT តម្លៃ ១១ ២៦៧ដុល្លារ ស្បែកជើង AIR JORDAN 1 'BLACK AND GOLD តម្លៃ ២៥ ០០០ ដុល្លារ ស្បែកជើង AUTOGRAPHED, AIR JORDAN SILVER SHOE – $60,000 ស្បែកជើង AIR JORDAN 2 ORIGINAL តម្លៃ ៣១ ០០០ដុល្លារ ស្បែកជើង AUTOGRAPHED, AIR JORDAN 1, ORIGINAL តម្លៃ ២៥ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 4 តម្លៃ ៣៧ ៥០០ ដុល្លារ ស្បែកជើង AIR JORDAN 14 'GOD'S PLAN' តម្លៃ ២៥ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 8 'KENTUCKY MADNESS តម្លៃ ២៥ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 6 តម្លៃ ២៥ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 5 'TRANSFORMERS' តម្លៃ ២៥ ០០០ ដុល្លារ ស្បែកជើង AIR JORDAN 3 'KOBE PACK' តម្លៃ ២២ ៥០០ ដុល្លារ ស្បែកជើង AIR JORDAN 4 'CARHARTT X EMINEM' តម្លៃ ២៣ ៧៥០ ដុល្លារ ស្បែកជើង AIR JORDAN 4 'UNDEFEATED' តម្លៃ ១៧ ៥០០ ដុល្លារ ស្បែកជើង AIR JORDAN 3 'GRATEFUL' តម្លៃ ១២ ០០០ ដុល្លារ