- 2018-07-30 02:34:57
- កីឡាផ្សេងៗ
ប្រកួតក្នុងពូលចប់ ត្រូវប្រកួតយ៉ាងមិចទៀត ជើងឯក E-Sports នៅសិង្ហបុរី?
- 2018-07-30 02:34:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតក្នុងពូលចប់ ត្រូវប្រកួតយ៉ាងមិចទៀត ជើងឯក E-Sports នៅសិង្ហបុរី?
ចន្លោះមិនឃើញ
ការប្រកួតកីឡាអេឡិចត្រូនិកជើង Hyperplay វិញ្ញាសា League of Legends បានដំណើរការប្រកួត១ថ្ងៃហើយវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែតាមពូលនីមួយៗត្រូវប្រកួតគ្នាជាលើកទី២ថ្ងៃចន្ទ ទី៣០ ខែកក្កដានេះបន្តទៀត។ បន្ទាប់ពីចប់ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុមមួយចំនួនដែលធ្វើមិនបានល្អក៏មានឱកាសប្រកួតបន្ត។
រូបមន្តប្រកួតបន្ទាប់ពីចប់ក្នុងពូល
ក្រុមលេខ៤ក្នុងពូល A ត្រូវប្រកួត នឹងក្រុមលេខ៥ ក្នុងពូល B ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតក្រុមនឹងក្រុមលេខ៣ក្នុងពូល A ដែលឈរចាំជុំដំបូង។ ក្រុមឈ្នះនៅជុំនេះត្រូវឡើងទៅប្រកួតក្រុមលេខ២ ពូល A ដែលឈរចាំវគ្គ៨ក្រុមចុងក្រោយ។ ក្រុមឈ្នះបន្តនេះត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១ក្នុងពូល B ដើម្បីរកក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមលេខ៤ក្នុងពូល B ត្រូវជួបក្រុម៥ក្នុងពូល A ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនឹងក្រុមលេខ៣ក្នុងពូល B ដែលឈរចាំជុំដំបូង។ ក្រុមឈ្នះជុំនេះត្រូវឡើងទៅប្រកួតនឹងក្រុមលេខ២ពូល B ដែលឈរចាំវគ្គ៨ក្រុមចុងក្រោយ។ ក្រុមឈ្នះបន្តនេះត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១ក្នុងពូល A ដើម្បីរកក្រុមឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុម Revenge Team របស់កម្ពុជាពូល A ជាមួយថៃ ម្ចាស់ផ្ទះសិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ។ ពូល B មានម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ដោយឡែកការប្រកួតវគ្គសន្សំពិន្ទុថ្ងៃទី១ម្សិលមិញ ក្រុម Revenge Team តំណាងឲ្យកម្ពុជាបានចាញ់ទាំង៤ប្រកួតគឺចាញ់ហ្វីលីពីន ថៃ សិង្ហបុរី និង ប្រ៊ុយណេ។
កម្មវិធីប្រកួតសន្សំពិន្ទុក្នុងពូលជុំទី២ ថ្ងៃទី៣០ កក្កដា ២០១៨