• 2018-06-12 07:08:40
  • កីឡា​ផ្សេង​ៗ

កីឡាករ​ប្រណាំង​ម៉ូតូ​សង្ហា​​វ័យ​១៤​ឆ្នាំ​​ស្លាប់ ក្រោយ​គ្រោះថ្នាក់​លើ​ទីលាន

  • 2018-06-12 07:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ប្រណាំង​ម៉ូតូ Andreas Perez បាន​បាត់បង់​ជីវិត ក្រោយ​មាន​គ្រោះ​ថ្នាក់​អំឡុង​ពេល​ប្រណាំង​ជុំ​ទី​៤​ ក្នុង​កម្មវិធី  Moto3 Junior World Championship កាល​ពី​ថ្ងៃ​អាទិត្យ​នា​ប្រទេស​អេស្ប៉ាញ។

កីឡាករ​វ័យ​១៤​ឆ្នាំ​ ដែល​បើក​ឲ្យ​ក្រុម Reale Avintia Racing បាន​ប៉ះ​ទង្គិច​​ដួល​ជាមួយ​ម៉ូតូ​មួយ​ចំនួន​ ពេល​កំពុង​ប្រណាំង។ Perez ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដោយ​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​បាន​ទទួល​ដំណឹង​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

Perez  ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​លេចធ្លោ​ក្នុង​កម្មវិធី European Talent Cup។ ក្រុម​ទាំង​មូល​របស់ Andreas Perez  បាន​បង្ហាញ​ក្ដី​ក្រៀមក្រំ​ជា​ខ្លាំង ដោយ​សារ​តែ​ពួក​គេ​បាត់​បង់​កីឡាករ​ល្អ​ម្នាក់​ក្នុងក្រុម៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី