
- 2018-05-30 03:25:05
- កីឡាផ្សេងៗ
អគ្គលេខាធិការរងសីថា កីឡាករប្រឹងខ្លាំង មកពីការលើកទឹកចិត្តខ្ពស់
- 2018-05-30 03:25:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការរងសីថា កីឡាករប្រឹងខ្លាំង មកពីការលើកទឹកចិត្តខ្ពស់
ចន្លោះមិនឃើញ
លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាមើលឃើញថាកីឡាជាតិលើកទី២ កីឡាករមកពីបណ្ដាខេត្តឆ្នាំនេះមានភាពសស្រាក់សស្រាំ និងប្រឹងប្រែងគ្រប់ការប្រកួត ដែលមើលទៅមានសមត្ថភាពល្អប្រសើរជាងលើកទី១។
ក្នុងពិធីបិទវគ្គកាលពីម្សិលមិញនេះអគ្គលេខាធិការរងរូបនេះបានឲ្យដឹងថា កីឡាករចូលរួមមានចំនួនច្រើនជាងកាលលើកទី១ ដោយកាលពីលើកទី១ មានត្រឹម ៦៧ នាក់ ហើយលើកនេះមានដល់ ១២៣ នាក់។ ក្នុងនោះក្លឹបកើនពីលើកទី១មានក្លឹបចូលរួម ៩ លើកនេះមាន ១០ ក្លឹប ដែលចំនួនកើនឡើងច្រើននេះធ្វើឲ្យកីឡាករដែលបានចូលរួមហាក់សម្បូរទៅដោយអ្នកខ្លាំង។
លោកបញ្ជាក់ថា ការកើនឡើងចំនួនកីឡាករនេះអាចមកពីកត្តាយកចិត្តទុកដាក់របស់ក្រសួងអប់រំ ដែលបានផ្ដល់ថវិកាលើកទឹកចិត្តច្រើនជាងលើកទី១។ ការប្រកួតកីឡាវាយសីក្នុងព្រឹត្តិការណ៍កីឡាជាតិមាន ៧ វិញ្ញាសា ក្នុងនោះមាន ៥រាជធានីខេត្ត ដែលទទួលមានមេដាយរួមមានលេខ១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ ២ ក្រសួងមហាផ្ទៃ លេខ ៣ បានទៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម លេខ ៤ បានទៅខេត្តព្រះសីហនុ និងលេខ ៥ ខេត្តកំពង់ឆ្នាំង។
សម្រាប់ប្រាក់រង្វាន់ដែលមានការកើនឡើងនេះគឺទទួលបាន៨០ម៉ឺនរៀល ខណៈដែលឆ្នាំមុនបានត្រឹម១៥ម៉ឺនរៀល មេដាយប្រាក់បាន៦០ម៉ឺនរៀល និងមេដាយសំរឹទ្ធបាន៤០ម៉ឺនរៀល។