• 2018-05-28 10:34:45
  • កីឡា​ផ្សេង​ៗ

បញ្ចប់​ការ​ប្រកួត​៤ថ្ងៃ​ សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា​ សរសើរ​ក្រុម​ខេត្តសៀមរាប​ល្អ​ជាង​គេ

  • 2018-05-28 10:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី២៤ ​មក​ដល់​ថ្ងៃ​នេះ​ ប្រភេទ​កីឡា​វាយ​កូន​បាល់​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ ដោយ​សហព័ន្ធ​សម្គាល់​ឃើញ​ថា ​ខេត្តសៀមរាប​ មាន​សមត្ថភាព​ខ្លាំង​ និង​មាន​ចំណុច​ល្អ​មួយ​ចំនួន​ទៀត។​

លោក​ ទេព​ រិទ្ធីវិទ្ធ​ អគ្គលេខាធិការ​

លោក​ ទេព​ រិទ្ធីវិទ្ធ​ អគ្គលេខាធិការ​សហព័ន្ធ​វាយ​កូនបាល់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ក្នុង​កម្មវិធី​កីឡា​ជាតិ​លើក​ទី២​នេះ​ បាន​បញ្ចប់​នា​ព្រឹក​មិញ​នេះ​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ តាម​រយៈ​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​ សង្កេក​ឃើញ​ថា​ ដំណើរ​ការ​បាន​យ៉ាង​រលូន​ល្អ​ ខណៈ​សមត្ថភាព​កីឡាករ​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង​មុន​ទៅ​ទៀត។​

ទិដ្ឋភាព​ពេលបិទព្រឹកមិញ

កីឡាករ​ កីឡា​ការិនី​មក​ពី​បណ្ដា​ខេត្ត​នានាក៏​មាន​ការ​រីកចម្រើន​ដែរ​ ដោយ​សារ​សហព័ន្ធ​បង្កើត​កម្មវិធី​ច្រើន​នា​ពេល​កន្លង​មក​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​បាន​ប្រកួត​ ឬ​ហ្វឹកហាត់​បានច្រើន​ដង។​ ការ​ប្រកួត​កីឡា​ជាតិ​នេះ​ សហព័ន្ធ​បាន​សម្លឹក​ឃើញ​មាន​ ២-៣​នាក់​ ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ ហើយ​អាច​នឹង​ក្លាយ​ជា​ធនធាន​ថ្មី។​ ក្នុង​ខេត្ត​ដែល​ចូលរួម​ទាំង​អស់​ សៀមរាប​ គឺ​មាន​សន្ទុះ​ខ្លាំង​ជាង​គេ ​ព្រោះ​ទីនោះ​មាន​គ្រូ​ជនជាតិ​ម្នាក់​ ហើយ​គេ​បាន​បង្រៀន​ដល់​គ្រូៗ​ខ្មែរ​បន្ថែម​ទៀត​ ធ្វើ​ឲ្យ​កម្មវិធី​ហ្វឹកហាត់​របស់​គេ​ល្អ​ និង​មាន​ច្រើន។​

ទិដ្ឋភាព​ពេលបិទព្រឹកមិញ

កម្មវិធី​កីឡា​ជាតិ​លើក​ទី២​នេះ​ ចាប់​ផ្ដើម​បើក​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ដោយ​ឡែក ​ប្រភេទ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២៤​ មក​ម្ល៉េះ​ លើ​៥វិញ្ញសា​ ហើយ​បានបញ្ចប់​ និង​ប្រគល់​មេដាយ​រួចរាល់​នា​ព្រឹក​មិញ​នៅ​ពហុឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី