អាជ្ញាកណ្ដាលកម្ពុជា លោក ទុយ វិច្ឆិកា នឹងបង្ហាញមុខក្នុងជំនួបជម្រុះ World Cup រវាងកូរ៉េខាងត្បូងប៉ះឡាវ
អាជ្ញាកណ្ដាលកម្រិតអន្តរជាតិ (FIFA) របស់កម្ពុជាមួយរូបគឺលោក ទុយ វិច្ឆិកា នឹងបង្ហាញមុខក្នុងការប្រកួតជម្រុះពូល G នៃពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ីរវាងក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង និង ក្រុមភ្ញៀវឡាវ នៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ស្អែកនេះ។