• 2014-10-18 16:58:00
  • បាល់ទាត់

បណ្ដុះ​ធនធាន​គ្រូ​បង្វឹក​ និង​អាជ្ញា​កណ្ដាល​ថ្មី​៣៥​រូប

  • 2014-10-18 16:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនធាន​គ្រូ​បង្វឹក​កីឡា​បាល់​ទាត់​ និង​អាជ្ញា​កណ្ដាល​ថ្មី​ ដែល​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​សរុប​ចំនួន​៣៥​រូប​ កំពុង​ចូល​រួម​រៀន​សូត្រ​ និង​ធ្វើ​ការ​ហ្វឹកហាត់​អនុវត្ត​ផ្ទាល់​យ៉ាង​សកម្ម​ នៅ​លើ​ទីលាន​បាល់​ទាត់​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ តាំង​ពី​ថ្ងៃ​សុក្រ​ ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៤​ ម្សិល​មិញ​នេះ​មក​ម្ល៉េះ។

 

បើ​តាម​លោក​ សុះ​ រ៉ូហ្សាលី​ គ្រូ​ជំនួយ​វគ្គ​បណ្ដុះ​បណ្ដាល​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​អាជ្ញាកណ្ដាល​ និង​គ្រូ​បាល់​ទាត់​ថ្នាក់​មូលដ្ឋាន​ នៅ​ខណ្ឌ​ដង្កោ​នេះ​ មាន​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន​៣៥​រូប​ដែល​មក​ពី​បឋម​សិក្សា​ដង្កោ​ចំនួន​២៥​រូប​ អនុវិទ្យាល័យ​ដង្កោ​៦​ វិទ្យាល័យ​ដង្កោ​៣​រូប​ និង​សមាសភាព​ពី​ខណ្ឌ​ដង្កោ​មួយ​រូប​ ក្រោម​ការ​បង្វឹក​របស់​លោក​គ្រូ​បង្គោល​ ប្រាក់​ សុវណ្ណារ៉ា។

 

លោក​គ្រូ​ប្រាក់​ សុវណ្ណារ៉ា​ កំពុង​ណែ​នាំ​បច្ចេកទេស​ដល់​សិក្ខាកាម

សកម្មភាព​អនុវត្ត​ផ្ទាល់​លើ​ទីលាន

 

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​រៀប​ចំ​រយៈពេល​៨​ថ្ងៃ​ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២០​ ជា​ការ​សិក្សា​លើ​វគ្គ​គ្រូ​បាល់​ទាត់​កម្រិត​មូលដ្ឋាន​ រីឯ​ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​២៤​ ជា​ការ​សិក្សា​លើ​វគ្គ​អាជ្ញាកណ្ដាល។

 

ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​កាល​ពី​ម្សិល​មិញ​មាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម​ រ័ត្ន​ ស្រៀង​ លោក​ ម៉ៃ​ តុលា​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ លោក​ ជា​ ជាតិ​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ អភិបាល​ខណ្ឌ​ដង្កោ​ និង​សាកលវិទ្យាធិការ​រង​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម។

 

អត្ថបទ៖ អៀង សូទ្រី

រូបថត៖ សុះ​ រ៉ូហ្សាលី

មតិយោបល់