• 2016-03-13 17:00:59
  • ប្រដាល់

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​៤​គ្រឿង​ សៃហេង​ រំភើប​ចិត្ត​ដែល​បាន​ក្លាយ​ជា​ចៅ​ក្រម

  • 2016-03-13 17:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រដាល់​​សកល​ជម្រើស​ជាតិ​កម្ពុជា​ ហ៊ិន សៃហេង ​​បាន​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត​ដែល​បាន​ក្លាយ​ជា​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​នៅ​សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​ PNN បើ​ទោះ​ជា​អាជីព​មួយ​នេះ​មិន​បាន​ផ្តល់​​កម្រៃ​ធ្វើ​ឲ្យ​ជីវភាព​របស់​ខ្លួន​​ធូរធារ​យ៉ាង​ណា​ក្តី។

 

 

 

ហ៊ិន សៃហេង​ ជា​អតីត​កីឡាករ​ប្រដាល់​សាកល​ជ្រើស​ជាតិ​កម្ពុជា​ដ៏​ល្បី​ល្បាញ​មួយ​រូប​​បាន​ក្លាយ​ជា​ចៅ​ក្រម​ និង​អាជ្ញា​កណ្តាល​​ប្រចាំ​នៅ​សង្វៀន​​របស់​ទូរទស្សន៍​ PNN តាម​រយៈ​ការ​ចាត់​តាំង​របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា។ សម្រាប់​អាជីព​នេះ​ ថ្វី​ត្បិត​ថា​មិន​ទទួល​បាន​ចំណូល​បាន​ច្រើន​​ ក៏​​លោក​សប្បាយ​ចិត្ត​​ដោយ​បាន​ធ្វើ​ការ​ទាក់​ទង​នឹង​អាជីព​ដែល​ខ្លួន​ស្រលាញ់​ និង​​ចង់​ជួយ​​លើក​កម្ពស់​​វិស័យ​កីឡា​នៅ​កម្ពុជា។

 

ក្រៅ​ពី​ធ្វើ​ជា​ចៅ​ក្រម​ និង​អាជ្ញា​កណ្តាល​​ ហ៊ិន សៃហេង ​​ដែល​បច្ចុប្បន្ន​​មាន​តួនាទី​ជា​​មន្ត្រី​ប៉ូលិស​ម្នាក់​ កំពុង​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បណ្តុះ​បណ្តាល​ឲ្យ​ក្លាយ​ជា​គ្រូ​ជំនួយ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា។​

 

សូម​ទស្សនា​វីដេអូ​ពី​ការ​លើក​ឡើង​របស់ ហ៊ិន សៃហេង

 

 

បើ​និយាយ​ពី​ប្រវត្តិ​​អាជីព​ប្រដាល់​កន្លង​មក​ សៃហេង​ជា​កីឡាករ​ជម្រើស​ជាតិ​ច្រើន​សម័យ​កាល​ និង​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​ចំនួន​៥​ដង​​គឺ​នៅ​វៀតណាម​ ​ហ្វីលីពីន​ ថៃ​ ឡាវ​ និង​ឥណ្ឌូណេស៊ី​ ពោល​គឺ​ពី​ឆ្នាំ​២០០៣​​ដល់​ឆ្នាំ​​២០១១។ សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ទាំង​​៥​លើក​កន្លង​មក​នេះ​ លោក​ធ្លាប់​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​៤​គ្រឿង៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

មតិយោបល់