ព្រឹកនេះ មើលទិដ្ឋភាពជុំវិញទីលានអូឡាំពិក ពណ៌ក្រហមកាន់តែស្រស់ស្អាត
ការជួសជុលពហុកីឡដ្ឋានជាតិអូឡាំពិកក្រៅពីទីលានប្រកួតជិតរួចរាល់១០០%ភាគហើយដែលជាការចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ របាំងខាងមុខវេទិកាដែលមានដំបូលត្រូវបានជួសជុលថ្មីពោលគឺផ្លាស់រនាំងលួសចាស់ចេញដោយដាក់ជំនួសវិញ បង្គោលដែកថ្មីដ៏រឹងមាំ។ ចំពោះបរិវេណជុំវិញទីលានវិញមាន កន្លែងសម្រាប់រត់ប្រណាំង និងកន្លែងកីឡាករកម្តៅសាច់ដុំកំពុងត្រូវបានចាក់ពណ៌ក្រហមជាដើម។ ការជួសជុលបែបនេះមើលទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក កាន់តែមានទិដ្ឋភាពស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍៕