• 2015-05-08 16:30:37
  • ព័ត៌មាន

ទិដ្ឋភាព​សំអាត​ចុង​ក្រោយ​ការ​ជួសជុល​ទីលាន​ពហុ​កីឡដ្ឋាន​​អូឡាំពិក

  • 2015-05-08 16:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ជួសជុល​​ទី​លាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក​ដែល​ដាក់​ដាំ​ស្មៅ​សិប្បនិម្មិត​ជំនួស​ស្មៅ​ធម្មជាតិ​បាន​ដល់​សប្ដាហ៍​ចុង​ក្រោយ​​ហើយ បន្ទាប់​ពី​គ្រឿង​ចក្រ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

 

លោក គល់ សុផាន់ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ថា ការ​ជួសជុល​ទី​លាន​បាល់ទាត់​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​បញ្ចប់​នៅ​​សប្ដាហ៍​នេះ​ហើយ។ គម្រោង​ជួសជុល​ដែល​ជា​ការ​ចំណាយ​របស់​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)​តាម​រយៈ​ថវិកា​ Goal Project ​ដែល​មាន​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​បាន​ចាប់​​ផ្ដើម​​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ និង​ត្រូវ​​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ ឧសភា ឆ្នាំ ២០១៥ ខាង​មុខ​នេះ ប៉ុន្តែ​ការ​ជួសជុល​បាន​បញ្ចប់​មុន​ពេល​កំណត់។

 

គម្រោង​ Goal Project របស់​ FIFA ទទួល​បន្ទុក​លើ​តែ​ការ​ជួសជុល​ទី​លាន​បាល់ទាត់​ប៉ុណ្ណោះ ខណៈ​​ការ​ជួសជុល​ហេដ្ឋារចនាសម្ពន្ធ​នានា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​ការ​ចំណាយ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា៕

 

ទិដ្ឋភាព​ថត​ព្រឹក​មិញ​

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទថ្មី