- 2016-02-01 20:27:40
- បាល់ទាត់
រឿងពហុកីឡដ្ឋានជាតិកំពុងត្រូវដាក់កៅអីបន្ថែម មិនពិតនោះទេ
- 2016-02-01 20:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពហុកីឡដ្ឋានជាតិកំពុងត្រូវដាក់កៅអីបន្ថែម មិនពិតនោះទេ
ចន្លោះមិនឃើញ
នៅព្រឹកនេះមានគេល្បីតៗគ្នាថា នៅពហុកីឡដ្ឋានជាតិកំពុងតែរៀបចំកៅអីជ័រដាក់ឱ្យពេញកន្លែងគ្មានដំបូល ដើម្បីឱ្យមានភាពងាយស្រួលសម្រាប់អ្នកទស្សនា។ ការពិតទៅ រឿងមួយនេះមិនពិតនោះទេ ដោយក្រសួងអប់រំ យុវជន និងកីឡា មិនទាន់មានសេចក្ដីសម្រេចណាមួយឡើយ ពោលគឺគម្រោងដាក់កៅអីបន្ថែមនេះ ស្ថិតក្នុងការពិចារណា សិក្សានៅឡើយទេ។
ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៅក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ចំពោះរឿងខាងលើថា ៖ “ខាងក្រសួងអប់រំ មិនទាន់មានការសម្រេចអ្វីមួយទេ ចំពោះការបន្ថែមកៅអីនេះ។ ដោយខាងក្រសួងកំពុងពិចារណា សិក្សាគម្រោងនៅឡើយ ព្រោះយើងត្រូវធ្វើលិខិតស្នើទៅរដ្ឋាភិបាលទៀត មិនមែនលេងសើចទេ។ និយាយឱ្យខ្លីរឿងគេបង្ហោះលើ Facebook នោះមិនទាន់ពិតទេ”។
ឯកឧត្តមអគ្គនាយកបានបន្ថែមទៀតថា អ្នកដឹកនាំក៏ចង់ឱ្យពហុកីឡដ្ឋានជាតិមានកៅអីអង្គុយឱ្យពេញដែរ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពដល់ប្រជាជន ក៏ដូចជាអ្នកគាំទ្រដែលមកទស្សនាម្ដងៗ។ ខណៈដែលរឿងមួយទៀតនោះ គឺចង់ឱ្យការប្រកួតធំម្ដងៗ ដឹងច្បាស់ពីចំនួនអ្នកទស្សនាពិតប្រាកដ។
ការរៀបចំកៅអីអង្គុយបន្ថែមនេះ ត្រូវការពេលវេលាច្រើន ព្រោះត្រូវសិក្សាគម្រោងជាច្រើន ដោយត្រូវឱ្យអ្នកជំនាញមកពិនិត្យឱ្យច្បាស់ ថាត្រូវបន្ថែមកៅអីអង្គុយប៉ុន្មានឱ្យមានស្ដង់ដារអន្តរជាតិ។ ដោយឡែក វាក៏ត្រូវការចំណាយប្រាក់រាប់លានដុល្លារផងដែរ៕