- 2015-11-03 18:28:03
- បាល់ទាត់
កៅអីពហុកីឡដ្ឋានជាតិដាក់លេខយ៉ាងស្អាតត្រៀមទទួលជប៉ុន
- 2015-11-03 18:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៅអីពហុកីឡដ្ឋានជាតិដាក់លេខយ៉ាងស្អាតត្រៀមទទួលជប៉ុន
ចន្លោះមិនឃើញ
កន្លែងអង្គុយដែលមានដំបូលនៃពហុកីឡដ្ឋានជាតិកាន់តែមានទិដ្ឋភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ហើយ បន្ទាប់ពីកៅអីអង្គុយដែលពណ៌ចម្រុះត្រូវបានវាយលេខរៀងសម្រាប់ងាយស្រួលដល់អ្នកទិញសំបុត្រចូលទស្សនា។
តាមការឲ្យដឹងពីអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាថា ការជួសជុល និងកែលម្អបន្ថែមនេះដើម្បីទទួលក្រុមជើងខ្លាំងអាស៊ីជប៉ុននៅពេលពួកគេធ្វើដំណើរមកប្រកួតនឹងកម្ពុជានៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះសម្រាប់ជម្រុះបាល់ទាត់ពិភពលោក។
ការជួសជុលផ្តោតលើ៤ចំណុចជាសំខាន់គឺទី១. កៅអីជ័របានបំពាក់រួចរាល់ហើយ នៅសល់តែការបាញ់លេខសម្គាល់តាមតំបន់នីមួយៗ។ ទី២. ចំពោះរបង និងប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅខាងមុខវេទិកាបានធ្វើរួចរាល់ និងអាចទទួលយកបាន។ ទី៣. តំបន់ពង្រីកបន្ថែមជុំវិញទីលានអត្តពលកម្មត្រូវលាបពណ៌ខៀវ ចំណែកឯតំបន់នៅក្រោយបង្គោលទីខាងជើងត្រូវលាបពណ៌ក្រហម និងទី៤. ក្រុមហ៊ុនត្រូវបញ្ចប់ការលាបពណ៌ជញ្ជាំងផ្លូវដើរផ្នែកខាងក្នុង រហូតដល់បន្ទប់ទឹក និងចាក់បេតុងនៅផ្លូវចូលទីលានទាំងសង្ខាង តាមការឯកភាពនៃអង្គប្រជុំលើកមុន៕
អត្ថបទ៖ ជាន ចាន់រ៉ា