• 2017-12-21 23:34:00
  • ប្រវត្តិ​​

កីឡា​​៥​ប្រភេទ​មាន​សក្ដានុពល​ខ្លាំង​នាំ​មេដាយ​អន្តរជាតិ​ជូន​ជាតិ​ឆ្នាំ​២០១៧​

  • 2017-12-21 23:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​កម្ពុជា​​មាន​កីឡា​ជា​ច្រើន​ប្រភេទ​ដែល​បង្ហាញ​ខ្លួន​​នៅ​លើ​ឆាក​អន្តរជាតិ​​​ ប៉ុន្តែ​​មាន​តែ​កីឡា​៥​ប្រភេទ​នេះ​ទេ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់​ប្រសើរ​សម្រាប់​ជាតិ​​​ក្នុង​ឆ្នាំ​២០១៧​នេះ​គឺ​កីឡា​​ប៉េតង់​ កីឡា​តេក្វាន់ដូ​ ​កីឡា​កាយ​សម្ព័ន្ធ​ កីឡា​វ៉ូវីណាម​ និង​កីឡា​ប្រដាល់។

កីឡា​កាយ​វប្បកម្ម​ ​ក្រុម​កីឡា​កាយ​វប្បកម្ម​កម្ពុជា​​ឈ្នះ​​បាន​មេដាយ​ពិភព​លោក​៣​គ្រឿង​​គឺ​​មាស​១ ​ប្រាក់​១​ និង​សំរឹទ្ធ​​១​។ -​ជើង​ឯក​កាយ​វប្បកម្ម​ពិភព​លោក​​នៅ​ម៉ុងហ្គោលី៖ ៣​គ្រឿង​គឺ​​កីឡាករ​ សំបូរ ណាន​ឈ្នះ​មេដាយ​មាស​១​ កីឡាករ​ តឹក ប៊ុនរី ឈ្នះ​មេដាយ​ប្រាក់​១​ និង​កីឡាករ​ ណុំ សុបិន្ត​ឈ្នះ​មេដាយ​សំរឹទ្ធ​១​។

កីឡា​តេក្វាន់ដូ​​ ក្រុម​កីឡា​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​ដាយ​ចំនួន​ ()​​គឺ​​មាស​ ប្រាក់​ និង​សំរឹទ្ធ។ -កីឡា​ស៊ីហ្គេម៖ ៣​គ្រឿង​គឺ​កីឡា​ការិនី​ ស៊ន សៀវម៉ី ឈ្នះ​មេដាយ​មាស​១​ ​កីឡា​ការិនី​​ខ្មែរ-អាមេរិក ធិប កាសាន់ដ្រេនីកូល ឈ្នះ​មេដាយ​សំរឹទ្ធ​១​ និង​កីឡាការិនី ស៊ឹម ​រចនា​ និង​កីឡាករ​ ទួន ណាវុធ​ ឈ្នះ​មេដាយ​សំរឹទ្ធ​១។​ -ជើង​ឯក​អគ្គរដ្ឋ​ទូត​នៅ​កូរ៉េ៖ ​​៣​គ្រឿង​គឺ​ កីឡាករ​ ផល សុវណ្ណាត​ ឈ្នះ​មេដាយ​មាស​១​ កីឡា​ការិនី​ ស៊ឹម ​រចនា​ឈ្នះ​មេដាយ​មាស​១​ និង​កីឡាករ​ ទួន ណាវុធ​ឈ្នះ​ប្រាក់​១។

កីឡា​ប៉េតង់ ក្រុម​កីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន​​១៣​គ្រឿង​គឺ​មាស​​៦​ ប្រាក់​​២​ និង​សំរឹទ្ធ​៥​។ -កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី​៖ ៤​គ្រឿង​​ដោយ​កីឡា​ការិនី​ កែ ឡេង​ និង​អ៊ុក​ ស្រីមុំ​ បាន​មាស​១​ កីឡា​ការិនី​ ដួង ឌីណា និង​កីឡាករ​ សៅ សុភារ៉ាន់​ បាន​មេដាយ​ប្រាក់​១​ កីឡាករ​ សុខ ចាន់មាន​បាន​មេដាយ​សំរឹទ្ធ​១​ កីឡាករ​ ហេង ថា​, ញ៉ែម បូរ៉ា​, ថោង ឈឿន និង យ៉ា ច័ន្ទដារ៉ារិទ្ធ​បាន​មេដាយ​សំរឹទ្ធ​១​ កីឡា​ការិនី អ៊ុន ស្រីយ៉ា​បាន​មេដាយ​សំរឹទ្ធ​១។ -ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ចិន៖ ២​គ្រឿង​​ដោយ​​កីឡា​ការិនី កែ​ ឡេង​ បាន​មេដាយ​មាស​១​ និង​កីឡា​ការិនី​​ ស៊ឹម សុរ៉ាឃឹម​ បាន​មេដាយ​សំរឹទ្ធ​១​។ -ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​បែលហ្សិក៖ ២​គ្រឿង​គឺ​ កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ឈ្នះ​មេដាយ​មាស​១​ ខណៈ​កីឡាករ ញ៉ែម បូរ៉ា និង ស៊ឹម សុរ៉ាឃីម​ ឈ្នះ​មេដាយ​ប្រាក់​១។ -ជើង​ឯក​ប៉េតង់​ទ្វីប​អាស៊ី​នៅ​ថៃ៖ ៥​គ្រឿង​​គឺ​​​កីឡាករ​ សុខ ចាន់មាន, យ៉ា ច័ន្ទតារារិទ្ធ, យឹម សោភ័ណ្ឌ​ និង​ ថោង​ ឈឿន​ ឈ្នះ​មេដាយ​មាស​១​ ក្រុម​យុវជន​ ឃួន លីហរ, កុយ សុភក្ត្រា, សុខ ភក្តី និង​ ឃឹម វ៉ាឃីម​ឈ្នះ​មេដាយ​មាស​១​ កីឡាករ​យុវជន​ ឃួន​ លីហ័រ​ឈ្នះ​មេដាយ​មាស​១​ កីឡាករ​ សុខ ចាន់មាន​ឈ្នះ​មេដាយ​សំរឹទ្ធ​១​ និង​កីឡា​ការិនី អ៊ុន ស្រីយ៉ា​ឈ្នះ​មេដាយ​មាស​សំរឹទ្ធ​១។

កីឡា​វ៉ូវីណាម -ក្រុម​កីឡា​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​ដណ្តើម​បាន​មេដាយ​​​ពិភព​លោក​ចំនួន​​២២​គ្រឿង​ក្នុង​នោះ​​​មេដាយ​មាស​៤​ មេដាយ​ប្រាក់​៩​ និង​មេដាយ​សំរឹទ្ធ​៩​ពី​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា។

កីឡា​ប្រដាល់​​ ក្រុម​កីឡា​ប្រដាល់​គុន​ខ្មែរ​ឈ្នះ​បាន​មេដាយ​ចំនួន​៥​គ្រឿង​គឺ​មាស​១ ប្រាក់​១​ និង​សំរឹទ្ធ​៣។ -កីឡា​ស៊ីហ្គេម៖ ៥​គ្រឿង​គឺ​កីឡាករ​ ឃីម​​ ឌីម៉ា​ឈ្នះ​មេដាយ​មាស​១​ កីឡាករ ម៉ឺន​ សុភា​ ឈ្នះ​មេដាយ​ប្រាក់​១​ កីឡាករ​ ឡៅ ចន្ទ្រា​ឈ្នះ​មេដាយ​សំរឹទ្ធ​១​ កីឡាករ​ វ៉ាន់​ វឿន​ ឈ្នះ​មេដាយ​សំរឹទ្ធ​១​ និង​កីឡាករ​ ពេជ្រ​ ម្ទេសខ្មំាង​ឈ្នះ​មេដាយ​សំរឹទ្ធ​១​សម្រាប់​ប្រដាល់​សកល។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់