- 2017-11-27 01:54:31
- ប្រដាល់
ទាំងគ្រូ និង ពេជ្រ ម្ទេសខ្មាំង សុទ្ធតែរៀបផែនការផ្ដួលកីឡាករប្រេស៊ីលនៅវិនាទីដំបូង
- 2017-11-27 01:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងគ្រូ និង ពេជ្រ ម្ទេសខ្មាំង សុទ្ធតែរៀបផែនការផ្ដួលកីឡាករប្រេស៊ីលនៅវិនាទីដំបូង
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍ Khmer Thai Fight កាលពីចុងសប្ដាហ៍កន្លងទៅគ្រប់គ្នាបានឃើញហើយ ថាជើងខ្លាំងរបស់កម្ពុជា ពេជ្រ ម្ទេសខ្មាំង បានផ្ដួលកីឡាករប្រេស៊ីល Jonathans Silva ឲ្យសន្លប់ត្រឹមទឹកទី១ ប៉ុណ្ណោះ។
ជាមួយចម្ងល់នៃការចាប់ផ្ដើមភ្លាមចូលវាយសម្រុកភ្លាម ម្ទេសខ្មាំង បានឆ្លើយថា រូបគេទទួលបានការណែនាំពីគ្រូបង្វឹកលោក អាត សំរិទ្ធ ឲ្យចូលវាយប្ដូរ ដោយប្រើកែង មុខកប៉ាល់ ដើម្បីផ្ដួលកីឡាករប្រេស៊ីល។ ការចូលវាយនេះគឺទទួលបានលទ្ធផលល្អ ដោយសារសំណាងគួបផ្សំ។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៧លើប្រភេទកីឡាប្រដាល់សកលរូបនេះបន្ថែមថា មួយទៀតការចង់ផ្ដួលដៃគូនេះ ពីព្រោះចង់ទទួលបានប្រាក់ឧបត្ថម្ភ ១៥០០ ដុល្លារអាមេរិក។ ម្ទេសខ្មាំង មានទំនុកចិត្តខ្ពស់ ក្នុងការដើរចូលវាយ និងមិនមានការព្រួយបារម្ភអ្វីទាំងអស់។
ងាកទៅលោក អាត សំរឹទ្ធ ដែលជាគ្រូបង្វឹកវិញបាននិយាយថា លោកបានរៀបចំបង្វឹកឲ្យកូនសិស្សរបស់លោកម្នាក់នេះ ដើរចូលវាយប្ដូរនៅ ១វិនាទីដំបូង ដោយគិតថា បើផ្ដួលបាននឹងទទួលបានប្រាក់រង្វាន់ច្រើន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Khmer Thai Fight នេះកីឡាកររបស់កម្ពុជាឈ្នះទាំង ៤ រូបក្នុងចំណោមកីឡាករចូលរួម ៤ រូបគឺ ម្ទេសខ្មាំង ឈ្នះដោយផ្ដួលដៃគូឲ្យសន្លប់ទឹកទី១។ ចំណែក ឃីម ឌីម៉ា, ឡៅ ចិត្រា និង មឿន សុភា ឈ្នះដោយពិន្ទុ៕