• 2017-11-15 02:40:44
  • វិភាគ

ហេតុ​ផល​សំខាន់ ប្រាក់ សុវណ្ណារ៉ា ប្រើ​ក្បួន​​ចត​ឡាន​ក្រុង​​យប់មិញ

  • 2017-11-15 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ក៏​មើល​ឃើញ ​ទម្រង់​លេង​របស់​កម្ពុជា​កាល​ពី​យប់មិញ​នេះ ​គឺ​លេង​របៀប​ការ​ពារ​ខ្លាំង ​ដើម្បី​រក្សា​សំណាញ់​ទី​មិន​ឱ្យ​ខាង​ហ្សកដានី​ស៊ុត​ចូល​នោះ​ទេ។ តែ​ចុង​ក្រោយ ពួកគេ​នៅ​តែ​អាច​រក​បាន​១​គ្រាប់​ដដែល។

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ខាង​ក្រុម​កម្ពុជា​បាន​ប្រាប់​ពី​ហេតុ​ផល​នេះ​ថា​៖ “សុំទោស​បងប្អូន​ផង ​ចំពោះ​លទ្ធផល... ពេល​ខ្លះ​បើ​យើង​លេង​វ៉ៃ​ទៅ​វ៉ៃ​មក យើង​អាច​មាន​របួស​ធ្ងន់ ព្រោះ​យើង​ដឹង​ហើយ​កាល​ពី​ជើង​ទី​១ ដោយសារ​តែ​វ៉ៃ​ទៅ​វ៉ៃ​មក​នេះ​ហើយ​ដែល​យើង​ចាញ់​រហូត​ ៧-០។ នេះ​ហើយ​ជា​ហេតុផល​ដែល​យើង​លេង​ការពារ​ច្រើន ព្រោះ​យើង​ដឹង​ហើយ​ថា​ហ្សកដានី ​គេ​មាន​កម្រិត​លេង​ខ្លាំង​ប៉ុណ្ណា”។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​កម្ពុជា​បរាជ័យ​ខ្លាំង​មែនទែន​ជាមួយ ហ្សកដានី​នេះ ​ដោយ​កាល​នោះ​លោក Leonardo ​ជា​អ្នក​ដឹក​នាំ​ក្រុម​កម្ពុជា។ ស្រប​ពេល​ដែល​មាន​បទ​ពិសោធ​ចាញ់​ច្រើន​គ្រាប់ និង​បាន​ឃើញ​ពី​ទម្រង់​លេង​ល្អ​របស់​ហ្សកដានី​នេះ​ហើយ ​ទើប​បាន​ជា​គ្រូ​បង្វឹក​ថ្មី ប្រាក់ សុវណ្ណារ៉ា ​រៀប​ប្រព័ន្ធ​ការពារ​ច្រើន។ ដោយ​មុន​ការ​ប្រកួត​នោះ លោក​រំពឹង​ថា​នឹង​អាច​រក្សា​លទ្ធផល​បាន​ស្មើ​ថែម​ទៀត​ផង ​សម្រាប់​ក្រុម​កម្ពុជា ​ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ភ្លាត់​ចាញ់​១​គ្រាប់​ទៅ​វិញ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី