• 2017-10-25 02:01:29
  • ប្រដាល់

អ្នក​ប្រដាល់​គុន​ខ្មែរ​២រូប​មាន​ហុងស៊ុយ​ជាង​គេ​មួយ​រយៈ​ពេល​ថ្មីៗ​នេះ

  • 2017-10-25 02:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​២រូប​ ដែល​ចាត់​ទុក​ថា​មាន​ហុងស៊ុយ​ជាង​កីឡាករ​ដទៃ​ គឺ​កីឡាករ​ ផាន់​ គ្រាន់​ និង​អ្នក​លេង​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ​ ដែល​ឃើញ​មុខ​តាម​សង្វៀន​នានា​ស្ទើរ​រាល់​សប្ដាហ៍​នា​ពេល​កន្លង​ទៅ​នេះ។​

កីឡាករ​ រឿង សុភ័ណ្ឌ

ជើង​ខ្លាំង​វ័យ​ក្មេង​ដែល​ទើប​និង​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ឡើង​វិញ​ ផាន់​ គ្រាន់​ គេ​សង្កេត​ឃើញ​ថា​ បន្ទាប់​ពី​ផ្លាស់​ទ្រនំ​ថ្មី​ជា​មួយ​លោក​គ្រូ​ ណង​ រិទ្ធ (​ក្លឹប​ពុទ្ធសេរីវង្សពោធិសែនជ័យ​) មក​ ឃើញ​ថា​មាន​ហុងស៊ុយ​បាន​ឡើង​ប្រកួត​រហូត​ចេញ​ពី​សង្វៀន​មួយ​ចូល​សង្វៀន​មួយ។​ កីឡាករ​រូប​នេះ​ ទើប​និង​ឈ្នះ​ខ្សែក្រវាត់​គូបូតា​ កាល​ពី​ខែ​កញ្ញា​ បន្ទាប់​មក​ឈ្នះ​ជើង​ឯក​រង​ម៉ារ៉ាតុង​សង្វៀន​ CNC​ ឥលូវ​នេះ​ជាប់​ឈ្មោះ​ប្រកួត​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ហើយ​មាន​៦ពិន្ទុ​ក្រោយ​ឈ្នះ​ពីរ​ជាប់​ទៀត​ផង។​

កីឡាករ រឿង​ សុភ័ណ្ឌ ពេលប៉ះថៃ

ចំណែក​អ្នក​លេង​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ​ ក៏​មាន​ហុងស៊ុយ​មិន​ចាញ់​ ផាន់​ គ្រាន់​ ប៉ុន្មាន​ដែរ​ បើ​ទោះ​ជា​មិន​សូវ​បាន​វាយ​ខ្សែក្រវាត់​ច្រើន​ពិត​មែន​ តែ​អ្នក​ប្រដាល់​រូប​នេះ​បាន​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​រឿយៗ​មិន​សូវ​បាត់​មុខ​នោះ​ទេ​ លុះ​តែ​មាន​របួស​ទើប​អាក់​ខាន។​ បច្ចុប្បន្ន​កីឡាករ​ចិត្ត​សឿង​រូប​នេះ​ក៏​ជា​បេក្ខភាព​ខ្សែក្រវាត់​នៅ​សង្វៀន​ CNC​ ទម្ងន់​ ៦៩​គីឡូក្រាម​ផង​ដែរ​ ឥលូវ​កំពុង​មាន​៦ពិន្ទុ​ក្រោយ​ឈ្នះ​ដៃ​គូ​បរទេស​ពីរ​លើក​កន្លង​ទៅ​ថ្មីៗ​នេះ។​

ផាន់ គ្រាន់​ ក្រហម ពេលឈ្នះខ្សែក្រវាត់
កីឡាករ ផាន់ គ្រាន់​ ក្រហម

ការ​ឡើង​សង្វៀន​ញឹកញាប់​របស់​កីឡាករ​ទាំង​ពីរ​នេះ​ អាច​ថា​មក​ពី​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បំផុត​ និង​មិន​ហ៊ាន​ធ្វេស​ប្រហែស​រាល់​ការ​ហាត់​ត្រៀម​ប្រកួត​ ណា​មួយ​អ្នក​ប្រដាល់​របស់​កម្ពុជា​ពីរ​នាក់​នេះ​តែងតែ​ទទួល​បាន​ជ័យជម្នះ​ស្ទើរ​គ្រប់​ការ​ប្រកួត​ និង​ប្រកួត​អស់​ពី​សមត្ថភាព​ ហើយ​ជក់ចិត្ត​សម្រាប់​អ្នក​និយម​ប្រដាល់​ថែម​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់