• 2017-09-17 01:44:09
  • បាល់ទាត់

Gerrard ​រិះគន់​ Ozil "ឥត​ប្រយោជន៍" ចេះ​តែ​គ្រប់គ្រង​បាល់​ តែ​មិន​ចេះ​ស៊ុត

  • 2017-09-17 01:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ឆ្នើម ​Liverpool, Steven Gerrard បាន​រិះគន់​ Mesut Ozil ថា "ឥត​ប្រយោជន៍" ចេះ​តែ​គ្រប់គ្រង​បាល់​ តែ​មិន​ចេះ​ស៊ុត។

ខ្សែ​បម្រើ​​ប្រយុទ្ធ​ក្រុម​ Arsenal ធ្វើ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ​ត្រឹម​តែ​ចេះ​បណ្ដើរ​បាល់ ព្យាយាម​បង្កើត​ឱកាស។ ​កីឡាករ​លំដាប់​ពិភពលោក​ត្រូវ​ចេះ​​ទាំង​ពីរ គឺ​ចេះ​ទាំង​គ្រប់គ្រង​បាល់ និង ទាត់​បញ្ចូល​ទី។ Gerrard បាន​និយាយ។

Ozil បាន​បង្ហាញ​ខ្លួន​ ៣១ ប្រកួត​ឲ្យ​ក្លឹប ស៊ុត​បាន​តែ ៥ គ្រាប់ និង បញ្ជូន​ឲ្យ​គេ​ស៊ុត​បាន​ ៨ គ្រាប់​។ ការ​ប្រកួត​ក្រៅ​ទឹក​ដី​ថ្មីៗ​នេះ Arsenal ចាញ់​ទាំង ​២ ​លើក ដោយ​ចាញ់ Stoke ១-០ និង ត្រូវ​ Liverpool លត់​ ៤-០។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្រុម​កាំភ្លើង​ធំ​នឹង​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​តោ​ខៀវ​ Chelsea ជា​ការ​ប្រកួត​ក្រៅ​ទឹក​ដី​ជា​លើក​ទី​៣​ក្នុង​រដូវ​កាល​នេះ។ រដូវ​កាល​មុន​ Arsenal ចាញ់​១៣​ប្រកួត​សម្រាប់​ការ​ប្រកួត​​ក្រៅ​ទឹក​ដី៕

ប្រភព៖ Dailymail ប្រែសសម្រួល៖ សុខ លាងហ៊ត

មតិយោបល់