• 2017-09-12 08:54:50
  • ប្រដាល់

ផាន់​ គ្រាន់​ មិន​ភ្លេច​ពាក្យ​សន្យា​ទេ​បាន​លុយ​មក​យក​ទៅ​ធ្វើ​ផ្ទះ

  • 2017-09-12 08:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​ថ្មី​ថ្មោង​ ផាន់​ គ្រាន់​ មិន​ភ្លេច​នូវ​អ្វី​ដែល​រូប​គេ​បាន​និយាយ​ថា​បើ​ឈ្នះ​ខ្សែក្រវាត់​គូបូតា​ រដូវ​ការ​ទី៦​នេះ​ នឹង​យក​ប្រាក់​រង្វាន់​មួយ​ចំនួន​ទៅ​ជួសជុល​ផ្ទះ​ឲ្យ​ក្រុម​គ្រួសារ​នៅ​ឯ​ខេត្ត​ព្រៃវែង។​

កីឡាករ​ ផាន់​ គ្រាន់​

កីឡាករ​ ផាន់​ គ្រាន់​ បាន​ឲ្យ​ដឹង​ថា​ គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្រោយ​ឈ្នះ​ខ្សែក្រវាត់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​គូបូតា​ ហើយ​អ្វី​ដែល​បាន​និយាយ​មុន​ការ​ប្រកួត​បើ​ឈ្នះ​នឹង​យក​លុយ​ទៅ​ជួសជុល​ផ្ទះ​នោះ​ ខ្លួន​នឹង​ធ្វើ​តាម​សន្យា។​ ដោយ​សារ​ប្រាក់​រង្វាន់​នេះ​មិន​ជា​ច្រើន​ប៉ុន្មាន​(៦០០០​ដុល្លារ​អាមេរិក)​ ដូច្នេះ​មិន​គ្រប់​និង​ធ្វើ​ថ្មី​នោះ​ទេ​ បាន​ត្រឹម​ជួសជុល​ប្ដូរ​ជញ្ជាំង​ស្លឹក​ និង​រនាប​ឫស្សី​ទាំង​នោះ​ចេញ​ដាក់​បន្ទះ​ក្ដា​វិញ។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​បន្ត​ថា​ ផ្ទះ​របស់​គេ​ដែល​នឹង​ត្រូវ​ជួសជុល​នោះ​គឺ​នៅ​ភូមិ​ស្វាយជីក្រាយ​ ឃុំ​ឬស្សីសាញ់​ ស្រុក​សីធរ​កណ្ដាល​ ខេត្ត​ព្រៃវែង។​

ផាន់ គ្រាន់ ពេលឈ្នះខ្សែក្រវាត់

ផាន់​ គ្រាន់​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ សេង​ ស្រឿន​ ដោយ​ពិន្ទុ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ រដូវ​ការ​ទី៧​ កាល​ពី​ថ្ងៃ​សុក្រ​ ទី៨ ​កញ្ញា​ នា​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់