• 2017-09-05 03:18:55
  • ប្រវត្តិ​​

មុន​ប៉ះ​កម្ពុជា​ល្ងាច​នេះ​ មើល​ប្រវត្តិ​​​Messi វៀតណាម​ធ្លាប់​ Arsene Wenger ចាប់​អារម្មណ៍​

  • 2017-09-05 03:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Nguyễn Công Phượng ​​​​ល្បី​ថា​ជា​ Messi វៀតណាម​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងនៅ​ប្រទេស​វៀតណាម ក៏​ដូច​ជា​​តំបន់​អាស៊ាន។ កើត​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​១៩៩៥​ រូប​គេ​ជា​យុវជន​នៅ​ HAGL-Arsenal JMG Academy។ ឆ្នាំ​២០១៥រូប​គេ​ត្រូវ​បាន​​ហៅ​ចូល​ក្លឹប​ធំ​ Hoang Anh Gia Lai។ ​ឆ្នាំ​២០១៥​ដដែល​រូប​គេ​ត្រូវ​បាន​បោះ​ឆ្នោត​ក្លាយ​ជា​​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំ។

Nguyễn Công Phượng (ប្រភព​រូបថត៖ thethao247)

ធ្វើ​តេស្ត​យុវជន​មិន​ជាប់​ដោយ​សារ​ខ្វះ​ទម្ងន់​

Công Phượng កើត​នៅ​ខេត្ត Nghe An ក្នុង​គ្រួសារ​​ក្រី​ក្រ​​មួយ​ដែល​មាន​បង​ប្អូន​៦​នាក់​ដែល​រូប​គេ​ជា​កូន​ទី​៥។ រូប​គេ​ចាប់​លេង​បាល់​តាំង​ពី​តូច​​​​​ជា​មួយ​បង​ប្រុស។ អាយុ​១០​ឆ្នាំ​ រូប​គេ​​បាន​​ហ្វឹកហាត់​បាល់ទាត់​ពេញ​លេញ​ដោយ​បាន​ចូល​លេង​ក្រុម​យុវជន​ស្រុក​មួយ​​ដើម្បី​ចូល​រួម​ប្រកួត​​ពាន​ថ្នាក់​ខេត្ត។ ពេល​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ពី​ទេពកោសល្យ​រហូត​កោះ​ហៅ​ចូល​យុវជន​ក្លឹប​ Sông Lam Nghệ An F.C។ យ៉ាង​ណា​ ការ​ធ្វើ​តេស្ត​រយៈ​ពេល​មួយ​ខែ​ដំបូង​ រូប​គេ​មិន​បាន​ជាប់​ឡើយ​ដោយ​សារ​ខ្វះ​ទម្ងន់។ ពេល​នោះ​រូប​គេ​មាន​ទម្ងន់​ត្រឹម​តែ​២៥.៤​គីឡូក្រាម​ ខណៈ​​តម្រូវ​ការ​យុវជន​ត្រូវ​មាន​ទម្ងន់​២៧ ទៅ​៣០​គីឡូក្រាម។

ចាប់​ផ្តើម​អាជីព​នៅ​ក្លឹប

ឆ្នាំ​២០០៧​ Công Phượng បាន​លួង​លោម​ឪពុក​ម្តាយ​ឲ្យ​នាំ​ទៅ​ធ្វើ​តេស្ត​នៅ​ថ្នាល​យុវជន​ HAGL – Arsenal JMG Academy។ រូប​គេ​ធ្វើ​តេស្ត​ជាប់​ក្នុង​ចំណោម​បេក្ខជន​ជាប់​១៤​នាក់​​ចេញ​ពី​យុវជន​៧​ពាន់​ទូទាំង​ប្រទេស​វៀតណាម។

ឆ្នាំ​២០១០​ Công Phượng និង​​យុវជន​ម្នាក់​ទៀត​​ក្លាយ​ជា​យុវជន​ពីរ​នាក់​គត់​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ HAGL JMG Academy ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​គឺ​ម៉ាលី​រយៈ​ពេល​១៥​ថ្ងៃ។ ឆ្នាំ​២០១២​ រូប​គេ​និង​យុវជន​​៣​នាក់​ទៀត​បាន​ទៅ​ហាត់​នៅ​ក្លឹប​ Arsenal ដែល​ពេល​នោះ​សូម្បី​តែ​អ្នក​ចាត់​ការ Arsene Wenger ក៏​ចាប់​អារម្មណ៍​ដែរ​ដោយ​សារ​ពួក​គេ​បាន​​យក​ឈ្នះក្រុម​យុវជន​ Arsenal U–17។

ឆ្នាំ​២០១៤ រូប​គេ​ស៊ុត​បាន​២​គ្រាប់​នៅ​ពេល​យុវជន​ HAGL – Arsenal JMG Academy ឈ្នះ​យុវជន​ជម្រើស​ជាតិ​ថៃ​អាយុ​ក្រោម​២១​ឆ្នាំ​ដោយ​លទ្ធផល​ ៣-០​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​មួយ។ បន្ទាប់​មក​ ​រូប​គេ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ធំ​ Hoàng Anh Gia Lai និង​ជាប់​ជម្រើស​ជាតិ​យុវជន​វៀតណាម។ ឆ្នាំ​​នោះ​ហើយ​ដែល​រូប​គេ​ល្បី​ខ្លាំង​នៅ​លីគ​បាល់ទាត់​កំពូល​វៀតណាម។

លេង​ក្លឹប​ Mito HollyHock របស់​កូរ៉េ

ឆ្នាំ​២០១៥​ រូប​គេ​ត្រូវ​បាន​ក្លឹប​ Mito HollyHock ​​ដែល​លេង​លីគ​ទី​២​របស់​កូរ៉េ​ខាង​ត្បូង​ខ្ចី​ជើង​ក្នុង​តម្លៃ​​១០​ម៉ឺន​​​ដុល្លារ​អាមេរិក។ ឆ្នាំ​២០១៦​រូប​គេ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្លឹប​ Mito HollyHock ដោយ​ប្តូរ​ចូល​នារី​៨៧​ ប៉ុន្តែ​ស៊ុត​ចូល​ឲ្យ​ក្លឹប​ឈ្នះ​ក្រុម​ Giravanz Kitakyushu ១-០។

​តាំង​ពី​ឆ្នាំ​២០១៣​មក​ Công Phượng ត្រូវ​បាន​កោះ​ហៅ​ចូល​​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​១៩​ឆ្នាំ​ និង​បាន​បង្ហាញ​ខ្លួន​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​តំបន់​ ព្រម​ទាំង​អន្តរជាតិ​ជា​ញឹក​ញាប់។ ជា​ពិសេស​រូប​គេ​រក​គ្រាប់​បាល់​បាន​​ញឹកញាប់​ ហើយ​ជាប់​​ក្រុម​យុវជន​អាយុ​២២​ឆ្នាំ យុវជន​២៣​ឆ្នាំ​ និង​ក្រុម​​ធំ​ជម្រើស​ជាតិ​វៀតណាម​។ ទេព​កោសល្យ​ និង​បច្ចេកទេស​ល្អ​ទាំង​ក្មេង​នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជា​ជន​វៀតណាម​ហៅ​រូប​គេ​ថា Messi វៀតណាម៕

Nguyễn Công Phượng (ប្រភពរូបថត៖ http://danviet.vn)

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់