• 2017-09-01 03:58:42
  • ប្រដាល់

ឡៅ​ ស៊ីណាត និង ធី​ ណារិទ្ធ​ និយាយ​អ្វី​ខ្លះ​ពី​ជ័យជម្នះ​របស់​គុន​ខ្មែរ​នៅ​ស៊ីហ្គេម​នេះ?

  • 2017-09-01 03:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជើង​ខ្លាំង​ពីរ​រូប​ រួម​មាន​ ឡៅ​ ស៊ីណាត​ ធី​ ណារិទ្ធ​ ត្រេកអរ​គ្មាន​អ្វី​ផ្ទឹម​ពេល​ដែល​ក្បាច់​គុន​ខ្មែរ​ឈ្នះ​មេដាយ​ផ្សេងៗ​ នៅ​ក្នុង​ព្រឹត្តិការ​កីឡា​អាស៊ី​ដែល​ទើប​និង​បញ្ចប់​ប៉ុន្មាន​ថ្ងៃ​នេះ។​

ធី​ ណារិទ្ធ​

លោក​ ធី​ ណារិទ្ធ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ ពិត​ជា​រំភើប​ខ្លាំង​ ជា​ពិសេស​ពេល​ឃើញ​កីឡាករ​កម្ពុជា​ខំប្រឹង​ហ្វឹកហាត់​និង​តស៊ូ​ប្រកួត​រហូត​ដល់​ឈ្នះ​មេដាយ​ដូច​នេះ។​ សម្រាប់​ជ័យជម្នះ​នេះ​លោក​ជឿជាក់​ថា​ ប្រទេស​ដទៃ​ទៀត​នឹងបាន​ស្គាល់​ពី​ក្បាច់​គុន​របស់​ខ្មែរ។​

ឡៅ​ ស៊ីណាត​

អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ ឡៅ​ ស៊ីណាត​ លើក​ឡើង​ស្រដៀង​នេះ​ដែរ​ថា​ អារម្មណ​លោក​ផ្ទាល់​ក៏​មិន​ខុស​ពី​អ្នក​និយម​ប្រដាល់​ផ្សេង​ៗ​នៅ​កម្ពុជា​នោះ​ទេ​ គឺ​សប្បាយ​រីករាយ​បំផុត​នៅ​ពេល​ឃើញ​អ្នក​ប្រដាល់​កម្ពុជា​បាន​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការ​អន្តរជាតិ​ដូច​នេះ។​ ទោះ​ជា​ប្អូន​ប្រុស​លោក​មិន​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​មេដាយ​មាស​ក៏​ដោយ​ តែ​លោក​នៅ​តែ​ពេញ​ចិត្ត​និង​ការ​ប្រកួត​របស់​ប្អូន​ប្រុស​(ឡៅ​ ចិត្រា)​ ហើយ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ខំប្រឹង​បន្ថែម​ទៀត ​ព្រោះ​មាន​ឱកាស​ពេល​ក្រោយៗ​ច្រើន​ទៀត។​

កីឡាករគុនខ្មែរមកដល់​កម្ពុជា​ម្សិលមិញ

ការ​វិល​ត្រលប់​មក​វិញ​របស់​កីឡាករ​គុន​ខ្មែរ​ ៤រូប ​រួម​និង​គណៈប្រតិភូ​កីឡា​ ម្សិលមិញ​នេះ​គេ​ឃើញ​មាន​ថ្នាក់​ដឹង​ជា​ច្រើន​នាក់​មក​ទទួល​ស្វាគមន​ ព្រម​ទាំង​គ្រូ​បង្វឹក​ប្រដាល់​សេរី​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន​ ឡៅ​ ស៊ីណាត​ និង​ ធី​ ណារិទ្ធ​ផង​ដែរ។​ សម្រាប់​ប្រភេទ​កីឡា​គុន​ខ្មែរ​នៅ​ស៊ីហ្គេម​លើក​ទី២៩​នេះ​ ឈ្នះ​មេដាយ​ចំនួន​៤គ្រឿង​ ក្នុង​នោះ​មាន​ មាស១​ ប្រាក់១​ និង​សំរឹទ្ធ២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី