• 2017-08-31 04:03:25
  • ប្រដាល់

ផាន់​ គ្រាន់​ រំពឹង​ឈ្នះ​ខ្សែក្រវាត់បាន​ប្រាក់​៦​ពាន់​ដុល្លារ​​ធ្វើ​ផ្ទះ​ជូន​ម្ដាយ​

  • 2017-08-31 04:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ទើប​រើប​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​ ផាន់​ គ្រាន់​ រំពឹង​ថា​នឹង​ឈ្នះ​ប្រាក់​រង្វាន់​៦០០០​ដុល្លារ​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ រដូវ​ការ​នេះដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​ជូន​ម្ដាយ​ឯ​ខេត្ត​ព្រៃវែង។​

ផាន់​ គ្រាន់​ ក្រហម កាលវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

កីឡាករ​ ផាន់​ គ្រាន់​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​អ្នក​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ឯ​ខេត្ត​ព្រៃវែង​នោះ​ ចាស់​ទ្រុឌទ្រោម​ ស្ទើរ​តែ​រំលំ​ដួល​ទៅ​ហើយ​ ដូច្នេះ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ខ្សែក្រវាត់​គូបូតា​របស់​សង្វៀន​បាយ័ន​នេះ​ គេ​នឹង​យក​លុយ​រង្វាន់​ទៅ​ធ្វើ​ផ្ទះ​ជូន​ម្ដាយ​តែង​ម្ដង។​

ផាន់​ គ្រាន់​ ក្រហម កាលវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

ដោយ​មាន​ក្ដី​រំពឹង​បែប​នេះ​អ្នក​ប្រដាល់​ខាង​លើ​ប្ដេជ្ញា​ចិត្ត​ នឹង​ខំប្រឹង​ប្រែង​ឲ្យ​ខ្លាំង​ដូច​ជា​បង្កើន​ការ​ហ្វឹកហាត់​ទ្វេ​ដង​ ហើយ​រក​បច្ចេកទេស​ផ្សេង​ៗ​ដើម្បី​ផ្ដួល​ដៃ​គូ​ឲ្យ​យក​ជ័យជម្នះ។​ សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ដែរ​ ផាន់​ គ្រាន់​ សង្ឃឹម​ឈ្នះ​៨៥​%​ បើ​ទោះ​ជា​ដៃ​គូ​ល្អ​ដៃ​ និង​ជើង​ក៏​ដោយ​ ប៉ុន្តែ​គេ​ជឿជាក់​លើ​ខ្លួន​ឯង​ ហើយ​ណា​មួយ​ចង់​បំពេញ​ក្ដី​បំណង​ផង​ដែរ។​

ផាន់ គ្រាន់​ និង​ សៀង ស្រឿន ត្រូវជួបគ្នាវគ្គ​ផ្ដាច់ព្រ័ត្រ

កីឡាករ​ ផាន់​ គ្រាន់​ ជា​កូន​សិស្ស​លោក​គ្រូ​ ណង​ រិទ្ធ​ កាល​ពី​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​គេ​យក​ឈ្នះ​ពិន្ទុ​ ចាន់ ​ប៊ុនលាភ។​ ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ះ​ជើង​ខ្លាំង​រូប​នេះ​ នឹង​ត្រូវ​ប្រឈម​ជា​មួយ​កីឡាករ​ សៀង​ ស្រឿន​ នៅ​ថ្ងៃ​ទី៨​ ខែ​កញ្ញា​ ២០១៧​ ហើយ​ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​ ៦០០០​ដុល្លារ​ ខណៈ​លេខ២​ ទទួល​បាន​ ៣០០០​ដុល្លារ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់